ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសព័ត៌មាន ករណីប្រើប្រាស់លេខចុះបញ្ជី លើរថយន្ត២គ្រឿងផ្សេងគ្នា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai Venue បំពាក់ផ្លាកលេខស្របច្បាប់ និងរថយន្ត Lexus NX 200t…

អបអរសាទរ! វីរៈ និច្ច ទទួលចំណងដៃពិសេស បានកូនភ្លោះតែម្តង

(ភ្នំពេញ)៖ បន្ទាប់ពីរៀបការបានជាង២ខែកន្លងមកនេះ នៅទីបំផុត តារាចម្រៀងវ័យក្មេង សំនៀងមានទឹកដម វីរៈ និច្ច បានទទួលចំណងដៃដ៏ពិសេសហើយ គឺមានកូនភ្លោះតែម្តង ខណៈដំណឹងនេះ បានធ្វឲ្យមហាជន ជាពិសេសអ្នកគាំទ្រចូលរួមអបអរសាទរជាបន្តបន្ទាប់ ចំពោះរូបនាងផ្ទាល់និងស្វាមី។ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន តារាចម្រៀង វីរៈ និច្ច បានបង្ហោះរូបភាពទៅពិនិត្យសុខភាព ភ្ជាប់ជាមួយសារថា «នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំមិនមែន១…

ក្រោយល្បីថា មានទំនាក់ទំនងស្នេហានឹងគ្នា ពេលនេះមេធាវី២រូប ចេញមកបញ្ជាក់ពីទំនាក់ទំនងរវាង អ៊ាន សៀវម៉ី និង លោកមេបក្ស William Guang

(ភ្នំពេញ)៖ ខណៈរឿងរ៉ាវប្លន់យកទ្រព្យសម្បត្តិរបស់អ្នកលក់អនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កំពុងល្បីពេញបណ្តាញសង្គម និងមេដឹកនាំប្លន់ត្រូវបានគេដឹងថា ជាលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេបក្សខ្មែរក្រោកនោះ ស្រាប់តែមានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ៊ាន សៀវម៉ី និង William Guang មានទំនាក់ទំនងស្នេហានឹងគ្នា។…

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅវាលស្រែសង្ស័យយកកាំបិតកែច្នៃអារ​.កសម្លាប់ខ្លួនឯង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង មានករណីប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ក្រោយទទួលបានដំណឹងភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់អត្តសញ្ញាណរបស់សពមានឈ្មោះ វ៉ិត រក្សា…

តារាសិចស៉ី ដេននី ក្វាន់ បង្ហើបដំណឹងមានផ្ទៃពោះកូនទី២

(ភ្នំពេញ)៖ ថ្មីៗនេះអ្នកនាង ដេននី ក្វាន់ បានបង្ហាញវត្តមានបុរសមាឌធំដំបងម្នាក់ តែងតែទៅណាមកណាជាមួយគ្នា ដោយព្យាយាមបិទបាំងមុខមាត់មិនឲ្យគេស្គាល់ឡើយ។ នាងតែងហៅបុរសនោះថា ”ប៉ាៗ” ងន័យស្នេហាមិនមែនជាន័យឪពុកកូននោះទេ។ បន្ថែមពីនោះរូបភាពស្និតស្នាលជាបន្តបន្ទាប់ត្រូវបានទម្លាយចេញផងដែរបង្កើតជាចម្ងល់សម្រាប់មហាជនអ្នកនិយមតាមដានរឿងរ៉ាវជីវិតរបស់នាង។ ទោះបីជាយ៉ាងណា ស្រាប់តែពេលនេះ ដេននី ក្វាន់ បានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ដោយបង្ហាញពីលទ្ធផលនៃការធ្វើតេស្តទឹកនោមបញ្ជាក់ថា នាងមានផ្ទៃពោះហើយ ក្រោយទំនាក់ទំនងស្នេហាជាមួយបុរសមមាឌធំសក់ត្របាចអាចម៍ខ្លាម្នាក់ ដោយបញ្ជាក់ថាជា”កាដូជូនខ្លួនឯង”…

សូមបងប្អូនត្រៀងអាវក្រាស់ៗ អាកាសធាតុចុះត្រជាក់ខ្លាំងលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរចាប់ពីថ្ងៃស្អែកនេះ…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

គ្រូបង្វឹករបស់ AT Madrid ចេញបកស្រាយដំណឹងចាកចេញរបស់ Felix

បរទេស៖ ក្រោយលេចឬដំណឹងអំពីការចាកចេញរបស់កីឡាករឆ្នើម Joao Felix រួចមកនៅសប្តាហ៍នេះគ្រូបង្វឹកក្លឹប AT Madrid លោក Diego Simeone បានចេញមកធ្វើការឆ្លើយតបចំពោះព័ត៌មានមួយនេះ។ កីឡាករឆ្នើមវ័យ២២ឆ្នាំរូបនេះបានបង្ហាញទំរង់លេងដ៏យ៉ាប់យឺនក្នុងការប្រកួតកន្លងមកគិតចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹបក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាប្រមាណជា១២៦លានអ៊ឺរ៉ូ។ ក្រៅពីបញ្ហារបួសហើយនោះការប្រកួតកាន់តែតិចបានន័យថាកីឡាករនឹងមានពេលវេលាកាន់តែតិចក្នុងការចូលរួមការប្រកួតដោយក្នុងនោះក្លឹបក៏បានទើបតែទិញបានកីឡាករចំណូលថ្មីៗដូចជា Cunha និងកីឡាករ Griezmann៕

«Miss World» ២០២១ ត្រូវបានពន្យារពេលបវរកញ្ញាឆ្លងកូវីដ-១៩ ខណៈបវរកញ្ញារបស់កម្ពុជា មានសុវត្ថិភាព

(ភ្នំពេញ)៖ កម្មវិធី «Miss World» ២០២១ ដែលធ្វើនៅប្រទេសព័រតូរីកូ ត្រូវបានប្រកាសពន្យារពេល ដោយសារតែក្រុមការងាររៀបចំកម្មវិធី និងបេក្ខនារីចូលរួមប្រកួតជាបន្តបន្ទាប់ បានឆ្លងជំងឺកូវីដ-១៩។ តែយ៉ាងណា សម្រាប់បេក្ខនារីតំណាងប្រទេសកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ ដែលបានចូលរួមកម្មវិធីនេះដែរនោះ ត្រូវបានបញ្ជក់ថា មានសុវត្ថិភាព ពោលមិនបានឆ្លងកូវីដ-១៩នោះទេ។ យោងតាមផេកផ្លូវការបស់…

Barcelona និង Cavani ព្រមព្រៀងគ្នាជាមួយនឹងកុងត្រារយៈពេលខ្លី

បរទេស៖ទីបំផុតកីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani គឺនឹងបានក្លាយទៅជាកីឡាករសម្រាប់ជំនួសតំណែងកីឡាករ Aguero ហើយនៅកីឡាដ្ឋាន Camp Nou។ Cavani បានឈានទៅដល់ការព្រមព្រៀងដើម្បីចូលរួមជាមួយនឹង Barcelona ពីក្លឹបបិសាចក្រហម Man UTD នេះបើយោងតាមការបញ្ជាក់ដោយកាសែត The Marcaនិង The Goal ផងដែរ។…

រដ្ឋបាលខេត្តកណ្តាល នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមិត្តសញ្ញាសំគាល់ របស់រដ្ឋបាល ក្រុង-ស្រុកទាំង១១ ក្នុងពេលឆាប់ៗនេះ!

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ លើនិមិត្តសញ្ញាសំគាល់ (Logo) របស់រដ្ឋបាល ក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានណែនាំដល់អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបំពេញបន្ថែមនូវរាល់ខ្លឹមសារសំខាន់ៗទាក់ទងនឹងអត្ថន័យរូបភាព អត្ថន័យក្នុងការងាររដ្ឋបាល និងការងារអភិវឌ្ឍរបស់ក្រុង-ស្រុកនិមួយៗ ឱ្យរួចរាល់មុនខែមករា…