ក្រុមអ្នកគាំទ្រក្លឹប Barcelona ចាប់ផ្តើមទាមទារការពិតពីការចាកចេញរបស់ Messi

  បរទេស៖ មកដល់ថ្ងៃនេះដំណឹងអំពីការបរាជ័យមិនអាចបន្តកុងត្រារវាងគ្នារបស់កីឡាករ Lionel Messi ជាមួយនឹងក្លឹប Barcelona គឺនៅតែមិនទាន់ធ្វើឲ្យអ្នកគាំទ្រអស់ចិត្តនៅឡើយ។ អ្នកគាំទ្រភាគច្រើនរបស់ក្លឹបបានបង្ហាញក្តីសោកសៅនិងបាត់បង់ជំនឿព្រមទាំងកើតមានការសង្ស័យផងដែរជំវិញបញ្ហានេះហើយពេលនេះពួកគេកំពុងតែនាំគ្នាធ្វើការទាមទារឲ្យក្លឹបធ្វើការបកស្រាយបន្ថែមលំអិត។ Barcelona កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថាកុងត្រារបស់ក្លឹបនិងកីឡាករ Messi គឺមិនអាចធ្វើទៅឡើយតាមអ្វីដែលភាគីចង់បានកាលពីពេលេកន្លងមកគឺបន្តកុងត្រារយៈពេល៥ឆ្នាំជាមួយគ្នាដោយសារតែបញ្ហាហិរញ្ញវត្ថុនិងជាពិសេសបញ្ហាផ្លូវច្បាប់មួយចំនួនរបស់អេស្បាញ៕

សុំរំខានបងប្អូនបន្តិចមានបងប្អូនណាបានឃើញក្មេងប្រុសក្នុងរូបនេះដែរឬទេ

សុំរំខានបងប្អូនបន្តិចមានបងប្អូនណាបានឃើញក្មេងប្រុសក្នុងរូបនេះដែរឬទេបានបាត់ខ្លួនជិះកង់ចេញពីផ្ទះតាំងពីម៉ោង ៦ព្រឹក(មិនសូវល្អ មិនសូវចេះនិយាយស្ដី) មាឃធំកម្ពស់ 1.50cm សំបូរស្រែនមានបងប្អូនណាឃើញជួយប្រាប់ផងមកដល់ ៦និង៥០នាទីឈប់ហើយគ្មានដំណឹងសោះ(ភ្នំពេញ) 0966005246៕  

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាទៅ​កង​ទ័ព​ឱ្យ​បញ្ចេញ​រថយន្ត​ ២០០​គ្រឿង​ ទៅ​ដឹក​ជញ្ជូន​ពលករ ឱ្យ​មក​បន្ត​ធ្វើ​ចត្តាឡីស័ក​បន្ថែម​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ជា​ស្រុក​កំណើត​របស់​ពួកគេ

ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាទៅ​កង​ទ័ព​ឱ្យ​បញ្ចេញ​រថយន្ត​រហូត​ដល់ ២០០​គ្រឿង​ ទៅ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១​សប្ដាហ៍​រួច​មក​ហើយ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ឱ្យ​មក​បន្ត​ធ្វើ​ចត្តាឡីស័ក​បន្ថែម​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ជា​ស្រុក​កំណើត​របស់​ពួកគេ។ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បញ្ជា​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ។ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «កិច្ចការ​ទី​ពីរ គឺ​សុំ​ឱ្យ​កង​អង្គភាព​ដឹក​ជញ្ជូន​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ហើយ​ត្រូវ​បញ្ជូនរថយន្ត​បន្ថែម​ទៅ​ពី​ខាង​ក្រោយ​ដែល​ត្រៀម​រៀបចំ​ប្រមាណ​ជា​ ២០០​គ្រឿង ដឹក​ជញ្ជូន​បង​ប្អូន​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មណ្ឌល​តាម​ព្រំដែន​កម្ពុជា-ថៃ​ចំនួន…

Apple នឹងបន្ថែមមុខងារស្កេនរករូបភាពអាសអាភាសសម្រាប់គណនីក្មេងក្រោមអាយុ ១៨ឆ្នាំ

ដោយសារតែក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15 នោះ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាលផងដែរ។ សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ…

ទេព បូព្រឹក្ស ដកចិត្តមិនរួមពី ជី ដេវីត មកពីហេតុអ្វី?

  (ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបហើយថា ចំណងស្នេហ៍របស់តារាចម្រៀងប្រុសស្រី បែប យុវវ័យ ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស គឺមានរយៈពេលជាច្រើនឆ្នាំហើយ ដោយពួកគេបានផ្សារភ្ជាប់ទំនាក់ ទំនង យ៉ាង ស្អិតរមួតជាមួយគ្នា ហើយក៏មិនដែលលេចឮដំណឹង អាស្រូវ ប្រេះ ឆា…

ប្រទេសចិនបានដាក់ចេញនូវការរឹតត្បិតទៅលើការធ្វើដំណើរទ្រង់ទ្រាយធំ ដែលរួមទាំងការបិទអាកាសយានដ្ឋានជាបណ្តោះអាសន្ន

ប្រទេសចិនបានដាក់ចេញនូវការរឹតត្បិតទៅលើការធ្វើដំណើរទ្រង់ទ្រាយធំ ដែលរួមទាំងការបិទអាកាសយានដ្ឋាននានាជាបណ្តោះអាសន្ន និងការជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋទៅកាន់កន្លែងផ្សេងៗនៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃទម្រង់វីរុសឌែលតា។ តំបន់ថ្នាក់ខេត្តទាំង ៣១ នៅក្នុងប្រទេសចិនដីគោក បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំធ្វើដំណើរទៅតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់ចំពោះជំងឺកូវីដ-១៩ ឬចាកចេញពីខេត្តដែលពួកគេរស់នៅលុះត្រាតែមានការចាំបាច់។ លោក Cui Wei មន្រ្តីមួយរូបនៃក្រុមហ៊ុន China Railway Beijing Group Co. Ltd បាននិយាយថា…

ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​កោះហ្គាំ​នៅក្នុង​ទឹកដី​កណ្តាល​ ប្រទេសបារ៉ែន

CAMSOC-ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប្រ​កួត​ជា​មួយ​កោះហ្គាំ ក្នុង​វគ្គ Play-Off ជើង​ឯក​ទ្វីប​អាស៊ី ឆ្នាំ​២០២៣ នៅ​ប្រ​ទេស​ចិន (AFC Asian Cup China 2023) នៅ​ទឹក​ដី​កណ្ដាល នា​ប្រ​ទេស​បារ៉ែន ទាំង ២​ជើង បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា និង​​កោះ​ហ្គាំ ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩…

Liverpool និង Fabinho សម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំ

  បរទេស៖ កីឡាករប្រេស៊ីលវ័យ២៧ឆ្នាំ Fabinho បានក្លាយទៅជាកីឡាករបណ្តូលចិត្តរបស់ក្លឹបហង្សក្រហម Liverpool ផងទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងប៉ុន្មានរដូវកាលចុងក្រោយនេះគិតចាប់តាំងតែពីបាន ផ្ទេរមកពីក្លឹប Monaco កាលពី៣ឆ្នាំមុន។ តារាឆ្នើមរូបនេះទីបំផុតត្រូវបាន The Goal ចេញផ្សាយហើយថានឹងសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀតជាមួយនឹងទឹកដី Anfield បន្ទាប់ពីបានចរចាគ្នាមួយរយៈកន្លងមក ដែលនេះបានក្លាយទៅជាដំណឹងដ៏រីករាយមួយសម្រាប់ក្លឹបទាំងមូល។ ក្នុងនាមជាកីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំនិងមានគុណភាពម្នាក់ Fabinho ក៏បានដើរតួនាទីជាប្រធានក្រុមផងដែរម្តងម្កាលដើម្បីជួយសម្រួលដល់កិច្ចការងាររបស់គ្រូបង្វឹកលោក…

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៥) ជូនបងប្អូនកម្មករនិយោជិត

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៥) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១ ៤៩៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមជូនដំណឹង ស្តីពីតបន់គ្រប់គ្រង់ស្ថានភាពជំងឺកូវីដ-១៩ និង វិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមជូនដំណឹងដល់បងប្អូនពលរដ្ឋខែ្មររស់នៅប្រទេសថៃជ្រាបថា តបន់គ្រប់គ្រង់ស្ថានភាពជំងឺកូវីដ-១៩ និង វិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថៃ ដែលនឹងចាប់ផ្ដើម អនុវត្តចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ សម្រាប់រយៈពេល ២ សប្ដាហ៍។ សមបងប្អូនខ្មែរនៅថៃមេត្តាចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ និងវិធានការ ៣ ការពារ ៣ កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា…