ចូលរួមបោះឆ្នោត! ជូនបេក្ខនារីកម្ពុជា ដើម្បីឈ្នះក្នុងឈុតតំណាងជាតិ នៃកម្មវិធី «Miss Grand International»

(ភ្នំពេញ)៖ បេក្ខនារីកម្ពុជាកញ្ញា ប៉ូ គីមថេងសុតធីតា បានគ្រងឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅវេលាយប់ម៉ោង៧៖០០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ម្សិលមិញនេះ ខណៈបច្ចុប្បន្នចូលដល់វគ្គបោះឆ្នោត ដើម្បីទទួលបានជ័យជំនះលើឈុតតំណាងជាតិ ពីកម្មវិធី «Miss Grand International»។ ដើម្បីឲ្យបេក្ខនារីកម្ពុជាដែលគ្រងឈុតតំណាងជាតិឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» បានទទួលជ័យជំនះសូមចូលរួមបោះឆ្នោតតាមរយៈទី១៖ តាមរយៈ…

ស្គាល់គ្នាតាមហ្វេសប៊ុកណាត់ជួបដើរកម្សាន្តលេង បន្ទាប់មកដឹកទៅកន្លែងស្ងាត់ធ្វើសកម្មភាពរំលោភ

ភ្នំពេញៈ នៅវេលាម៉ោង២៤និង០០នាទីយប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីរំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើលួចទូរស័ព្ទនិងលុយ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោក វរសេនីយ៍ទោ ឈឹម សាវុទ្ធ…

បុរសម្នាក់ ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសម្នាក់ ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅស្ដុបផ្សារដើមគ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង…

សម្តេចតេជោ ហ៊ុន សែន ផ្តាំតាមនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកីឡាករបាល់ទាត់ Ronaldo មកលេងកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំតាមរយៈនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo មកលេងប្រទេសកម្ពុជានៅថ្ងៃណាមួយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖…

ក្រុមហ៊ុនផលិតគ្រឿងសំអាង Lush បានប្រកាសថានឹងបិទគណនីបណ្ដាញទំនាក់ទំនងសង្គមទាំងអស់

ក្រុមហ៊ុន Lush ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងដ៏ធំមួយរបស់ប្រទេសអង់គ្លេសដែលមានសាខានៅក្នុងប្រទេសចំនួន៤៨ ប៉ុន្តែភាគច្រើននៅក្នុងសហរដ្ឋអាមេរិកបានប្រកាសថា នឹងបិទគណនីបណ្ដាញទំនាក់ទំនងសង្គម Facebook, Instagram, TikTok, និង Snapchat នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីរឿងអាស្រូវជាច្រើនត្រូវបានលាតត្រដាងដោយបុគ្គលិករបស់ក្រុមហ៊ុន Meta ទាក់ទងនឹងការស្រាវជ្រាវផ្ទៃក្នុងដែលបង្ហាញថា កម្មវិធីទំនាក់ទំនងសង្គមអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវវ័យ បង្កើនការរើសអើង និងចែកចាយព័ត៌មានមិនពិត។ លោក Mark…

ចាប់បានហេីយ! ឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម

(កំពង់ចាម)៖ ឃាតករំលោភសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ…

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ ផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានជូនដំណឹងថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន. ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរ នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង…

Meta នឹងបិទប្រព័ន្ធ Face Recognition (សម្គាល់​មុខ​) របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ!

មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនពី Facebook ទៅ Meta ក្រុមហ៊ុនបានប្រកាសថានឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ ហើយសន្យាថានឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។ ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការថ្លឹងថ្លែងពីភាព​វិជ្ជមាន​ក្នុងការប្រើប្រាស់ប្រព័ន្ធ​សម្គាល់​មុខ ​និង​ដោយសារតែមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ជាច្រើន ក្រុមហ៊ុនបានសម្រេចបិទមុខងារនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនគិតថា ក្រុមហ៊ុនបិទមុខងារនេះដើម្បីព្យាយាមស្ដារប្រជាប្រិយភាពរបស់ក្រុមហ៊ុនឡើងវិញតែប៉ុណ្ណោះ។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ…

តុលាការខេត្តក្រចេះ ចេញ ដីកាឃុំខ្លួនមេបញ្ជាការកងរាជអាវុធហត្ថ ពីបទធ្វើទារុណកម្ម និងអំពើរហិង្សាលើកុមា

(ក្រចេះ)៖ សាលាដំបូងខេត្តក្រចេះ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាអ្នក ស៉ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន។ សាលាដំបូងខេត្តក្រចេះបានចេញបទចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំរាម កំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ…

មេអាវុធហត្ថ និងបក្ខពួកម្នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើកុមារី ២នាក់ នៅខេត្តក្រចេះ

ក្រចេះ៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ និងបក្ខពួកម្នាក់ទៀត ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីចាប់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់ពីបញ្ចប់ការសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះរួចមក ជនដៃដល់ឈ្មោះ ទេព ហ៊ុយ អាយុ៤២ឆ្នាំ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ គឹម សុវណ្ណរិទ្ធ…