សំណាង! បុរសម្នាក់បាត់ម៉ូតូកង់បីកាលពីយប់ លុះដល់ថ្ងៃត្រង់ទើបតាមរកឃើញមកវិញ
ភ្នំពេញ: បុរសម្នាក់បានទុកម៉ូតូកង់បី១គ្រឿង នៅមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួចចូលទៅដេកដូចរាល់ដង លុះដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រាប់តែមានចោរចូលទៅលួចបើកយកចេញទៅបាត់ស្រមោល ។ ខណៈនោះគាត់អត់បានដឹងទេ រហូតព្រឹកឡើងថ្ងៃដដែល ក្រោយភ្ញាក់ពីដេកទើបដឹង និងមានការភ្ញាក់ផ្អើល ហើយប្ដឹងនគរបាលតាមរកតាមរយៈប្រព័ន្ធ GPS ទើបឃើញមកវិញដោយជនសង្ស័យព្យាយាមជិះគេច រួចយកទៅប្លុងចោលនៅជិតវត្តគោកបញ្ជាន់…