និស្សិតឥណា្ឌម្នាក់ បានទម្លាយប្រព័ន្ធសោសុវត្ថិភាព iCloud Activation Lock

និស្សិតវិស្វ័ករកុំព្យូទ័រមួយរូប នៅទីក្រុង Kochi ប្រទេសឥណ្ឌា បានរកឃើញវិធីបំបែកប្រព័ន្ធការពារសុវត្ថិភាពរបស់ក្រុមហ៊ុន Apple នៅលើឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS។ និស្សិតដែលមានឈ្មោះថា Hemanth Joseph និងកំពុងសិក្សាមុខជំនាញវិស្វកម្មឆ្នាំចុងក្រោយវគ្គពិសោធន៍ ធ្លាប់ទទួលបានប្រាក់រង្វាន់ ៧,៥០០ ដុល្លារ ពីក្រុមហ៊ុន Google កាលពីដើមឆ្នាំ សម្រាប់ការបង្ហាញពីកំហុសប្រព័ន្ធសុវត្ថិភាព cloud…

៥ គន្លឹះនេះ អាចបង្កើនល្បឿនសាកថ្ម និងការប្រើប្រាស់បានយូរអង្វែង

ប្រសិនបើ IPhone របស់ប្រិយមិត្តមិនបានជួបបញ្ហា រលត់ដោយមិនដឹងខ្លួននោះទេ នេះជាសំណាងមួយរបស់ប្រិយមិត្ត គឺថាអ្នកប្រហែលជាមិនទាន់ស្ថិតដល់ដំណាក់កាលចុងក្រោយនៃអាយុកាលរបស់ថ្មទូរស័ព្ទនោះទេ។ ប៉ុន្តែវាមិនមានន័យថា លោកអ្នកកំពុងទទួលបានផលល្អពីថាមពលថ្មទូរស័ព្ទដៃអ្នកនោះទេ។ ប្រសិនបើប្រិយមិត្តមានអារម្មណ៍ថា ការសាកថ្មពេលខ្លះចូលលឿន ហើយពេលខ្លះចំណាយពេលយូរទើបអាចសាកថ្មចូលពេញ ពេលនេះពួកយើងបានចងក្រងជាវិធីសាស្រ្តមួយចំនួន ដើម្បីបង្កើនគុណភាពនៃការសាកថ្ម និងរបៀបប្រើប្រាស់ថាមពលថ្មឲ្យបានយូរអង្វែងជាងមុន។ វិធីទី១៖ សូមកុំសាកថ្ម ឬបញ្ចូលថ្មទូរសព្ទដោយប្រើប្រាស់រន្ធ USB តាមរយៈកុំព្យូទ័រ។ ប្រសិនបើប្រិយមិត្តសាកថ្មទូរសព្ទ…

ឆ្នាំងសាក iPhone ក្លែងក្លាយ ៩៩% គ្មានសុវត្ថិភាព

បើប្រិយមិត្តចង់ទិញផលិតផលឆ្នាំងសាក សម្រាប់ប្រើប្រាស់ជាមួយទូរស័ព្ទ iPhone ឬ iPad គួរតែទិញផលិតផល ដែលមានម៉ាកយីហោច្បាស់លាស់។ នេះគឺជាការក្រើនរំឭក ឬក៏អាចថា ជាការព្រមានលើកចុងក្រោយ ពីវិទ្យាស្ថានកំណត់ស្តង់ដារឯកសិទ្ធជំនួញ ដែលជាអង្គការការពារសុវត្ថិភាព អ្នកប្រើប្រាស់ទូរស័ព្ទដៃ និងដែលបានរួមគ្នាធ្វើការពិសោធឆ្នាំងសាកថ្ម iPhone ក្លែងក្លាយ ឬផលិតចេញពីក្រុមហ៊ុនដែលគ្មានប្រភពច្បាស់លាស់ចំនួន ៤០០ ខ្សែ។ យោងទៅតាមការធ្វើពិសោធន៍ទៅលើឆ្នាំងសាកទាំង…

កាន់ iPhone ក្នុងដៃ តិចអត់ទាន់ដឹងពីប្រយោជន៍ និងរបៀបប្រើមុខងារនេះ!

iPhone គឺជាទូរស័ព្ទដ៏មានតម្លៃមួយ ដែលតែងតែនៅជាប់ខ្លួនរបស់លោកអ្នកជានិច្ចជាកាល ទោះទៅដល់ទីណា ឬពេលណាក៏ដោយ។ ម្លោះហើយ វាក៏ប្រហែលជាឧបករណ៍មួយផងដែរ សម្រាប់លោកអ្នករក្សាផ្ទុកឯកសារសំខាន់ៗ និងរូបថត-វីដេអូអនុស្សាវរីយ៍ផ្សេងៗជាដើម។ ចុះបើមានថ្ងៃណាមួយ ពេលលោកអ្នកលូកចូលក្នុងហោប៉ៅ ឬកាបូប ហើយមិនឃើញវា តើនឹងមានអារម្មណ៍ដូចម្តេច? ជាការពិតណាស់ ខណៈទូរស័ព្ទដៃដ៏ទំនើបមួយនេះមានតម្លៃខ្ពស់ វាក៏ជាផ្ទាំងស៊ីបរបស់ជនខិលខូច ជាពិសេសគឺចោរតែម្តង ខណៈករណី iPhone…

Apple ទាមទាររដ្ឋាភិបាលបង្ហោះ ដ្រូនដើម្បីអភិវឌ្ឍផែនទីរបស់ខ្លួន

ក្រុមហ៊ុន Apple ចង់បង្ហោះដ្រូន ដើម្បីបង្កើនគុណភាពផែនទីរបស់ខ្លួន សម្រាប់ប្រើប្រាស់នៅលើផលិតផល Apple ដោយការប្រមូលរាល់ទិន្នន័យមហាវិថី និងផ្លូវលំដែលទើបកសាង ឬអភិវឌ្ឍឡើងថ្មីៗ។ ឥឡូវនេះ ទោះជាយ៉ាងណា នេះជាទង្វើខុសច្បាស់ ក្នុងការបង្ហោះដ្រូនលើតំបន់ដែលមានប្រជាជនរស់នៅ ឬនៅក្បែរព្រលានយន្តហោះ បើទោះបីជាច្បាប់កំពុងស្ថិតក្នុងដំណាក់កាលតាក់តែងឡើងក៏ដោយ។ អតិថិជនមានការត្អូញត្អែយូរណាស់ហើយអំពីផែនទីដែលមានក្នុងកម្មវិធី Apple Maps លើផលិតផល Apple…

អ្នកប្រើ iPhone ខ្លះអត់ស្គាល់ FaceTime ផង សូមស្វែងយល់ទាំងអស់គ្នាឥឡូវនេះ!

FaceTime គឺជាកម្មវិធីផ្តល់សេវាហៅទូរស័ព្ទជាសម្លេង ឬវីដេអូ ដោយប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត។ ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ ឬកំពុងប្រើប្រាស់កម្មវិធីហៅទូរស័ព្ទជាសម្លេង ឬវីដេអូ តាមបណ្តាញអ៊ិនធឺណិតមួយចំនួនដូចជាកម្មវិធី Messenger, Line, Tango, Viber ឬ WhatsApp ហើយក៏មិនដឹង។ ប៉ុន្តែសម្រាប់កម្មវិធី FaceTime ជាកម្មវិធីដែលសម្រិតសម្រាំងឡើងដោយផ្ទាល់ពីក្រុមហ៊ុន Apple គួរបញ្ជាក់ថា…

iPad ស៊េរីបន្ទាប់អាចជា iOS Devices គ្មានប៊ូតុង Home លើកដំបូងបង្អស់របស់ Apple

ប៉ុន្មានខែចុងក្រោយនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា ក្រុមហ៊ុន Apple ចង់ដកចោលប៊ូតុង Home នៅលើ iPhone ចេញ ហើយដាក់បញ្ចូលមុខងាររបស់វានៅលើផ្ទៃអេក្រង់រាបស្មើផ្នែកខាងមុខផ្ទាល់តែម្តង។ ប៉ុន្តែ ការផ្លាស់ប្តូរលក្ខណៈសម្បត្តិដ៏សំខាន់មួយនេះ ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយរបស់ Makotakara ថា iPad អេក្រង់ ១០,៩ អីុញ ដែលនឹងមកដល់នាពេលខាងមុខ…

Calendar ជាកម្មវិធីជំនួយ សម្រាប់រៀបចំពេលវេលាឲ្យចំគោលដៅ

តើប្រិយមិត្តទាំងអស់គ្នាធ្វើការរៀបចំការណាត់ជួប ឬការប្រជុំដោយវិធីណា? ច្បាស់ណាស់អ្នកទាំងអស់គ្នា អាចធ្វើការរៀបចំរបៀបវារៈ គម្រោងនៃព្រឹតិ្តការណ៍ និងរក្សានូវភាពទៀងទាត់ពេលវេលា ដោយប្រើប្រាស់កម្មវិធី Calendar នៅលើ iPhone ឬ iPad របស់លោកអ្នកដោយផ្ទាល់។ Calendar (ប្រតិទិន) អនុញាតឲ្យលោកអ្នកធ្វើការបង្កើត ឬកែតម្រូវ កិច្ចប្រជុំ ការណាត់ជួប ធ្វើការអញ្ជើញមិត្តភ័ក្រ្ត…

គន្លឹះហៅទូរស័ព្ទចេញដោយមិនខ្វល់ពីទីកន្លែងមាន ឬគ្មានសេវាក្រុមហ៊ុនទូរស័ព្ទចល័ត

តើលោកអ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទ iPhone ធ្លាប់ដឹងដែរឬទេថា ទូរស័ព្ទដ៏ទំនើបមួយនេះ មានមុខងារហៅទូរស័ព្ទចេញដោយមិនចាំបាច់ត្រូវការសេវាពីក្រុមហ៊ុនទូរស័ព្ទចល័ត? តាមរយៈមុខងារ Wi-Fi Calling ដែលត្រូវបានក្រុមហ៊ុន Apple ដាក់បញ្ចូលរួចជាស្រេចក្នុងប្រព័ន្ធ iOS ចាប់ពីជំនាន់ទី ៩ ពិតជាអាចធ្វើការងារនេះបាន។ ជាមួយមុខងារពិសេសនេះ Post News សូមលើកយកពីគន្លឹះក្នុងការបើកដំណើរការ និងភ្ជាប់ការហៅទូរស័ព្ទចេញទៅកាន់…

Facebook កំពុងធ្វើតេស្តមុខងារត្រៀមចេញថ្មីមួយហៅថា Find Wi-Fi

Facebook ធ្វើតេស្តមុខងារពិសេសមួយ ដែលផ្តោតលើទីតាំង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មួយចំនួន ធ្វើការរុករកប្រភព Wi-Fi ដែលប្រើប្រាស់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទបណ្តាញសង្គម Facebook សម្រាប់ iPhone និង iPad ។ តាមរបាយការណ៍ពីគេហទំព័រ The Next Web អ្នកប្រើមួយចំនួន ឥឡូវនេះកំពុងឃើញជម្រើសមុខងារ…