សូមមានការប្រុងប្រយ័ត្នជាមួយកម្មវិធីមេរោគ Netfilter ដែលជាប្រភេទមេរោគ Rootkit
ចាប់តាំងពីក្រុមហ៊ុន Microsoft បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows Vista មក ក្រុមហ៊ុនបានតម្រូវឱ្យកម្មវិធីណាដែលនឹងដំណើរការនៅក្នុង kernel mode របស់កុំព្យូទ័រត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនជាមុន។ ដូច្នេះកម្មវិធីណាដែលពុំមានការអនុញ្ញាតពីក្រុមហ៊ុន (Microsoft certificate) នឹងមិនអាចបញ្ចូលទៅក្នុងកុំព្យូទ័របានដោយស្វ័យប្រវត្តិនោះទេ។ មុខងារនេះគឺដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ និងដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ថា កម្មវិធីដែលនឹងបញ្ចូលទៅក្នុងកុំព្យូទ័រគឺពុំមានមេរោគ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថាកម្មវិធី Netfilter ដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន…