(មានវីដេអូ) ចូលសិល្បៈ២ខែគត់ តែ ខាន់ណា មាន១០បទ បំបុកទីផ្សារ !
ក្នុងចំណោមតារាយុវវ័យដែលបានលាល់ឡើងនៅក្នុងពិភពសិល្បៈ គេអាចចាត់ទុកថាប្រហែលមានតែតារាចម្រៀងស្រស់សោភា កញ្ញា ខាន់ណា ម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាតារាចម្រៀងដែលមានសំណាងបានកុងត្រាប្រចាំនៅក្នុងផលិកម្មតែម្ដង បើទោះជានាងមិនដែលឆ្លងកាត់ការប្រឡង ឬមានប្រវត្តិប្រឡូកនៅក្នុងអាជីពនេះទាល់តែសោះ។ នាងទើបតែបានហក់ចូលអាជីពចម្រៀង ក្នុងពេលកុងត្រាជាមួយផលិតកម្ម P កាលពី២ខែមុនប៉ុណ្ណោះ ប៉ុន្តែនាងមានដល់ទៅ១០បទរួចជាស្រេចវាយលុកទីផ្សារ ក្នុងពេលដែលបទបើកឆាកទីផ្សាររបស់នាងក្រោមចំណងជើងថា «សង្សារចាស់អូនអើយ» ដែលជាប្រភេទ Original Song បានក្លាយជាបទដែលមានការគាំទ្រមិនធម្មតាក្រោយការបង្ហោះ។ កញ្ញា…