ច័ន្ទ ម៉ាលីស ប្រកាសលុបកម្អែល«ទាល់តែយូរបានស៊ីអូនបាន»!

ក្នុងពិធីខួបកំណើតឆ្នាំថ្មី របស់តារាចម្រៀងនាង ច័ន្ទ ម៉ាលីស នាងបានសារភាពថានៅមិនទាន់មានណាដែលនាងច្រៀងថ្មី ហើយផ្ទុះអោយស្មើនឹងបទ«ទាល់តែយូរបានស៊ីអូនបាន»នោះទេ ថ្វីដ្បិតតែក្នុងនោះមានការរិះគន់ស្ទើរពេញផ្ទៃប្រទេសព្រោះតែមានអ្នកប្រតិកម្មនឹងខ្លឹមសារបទចម្រៀងរបស់នាង។ ច័ន្ទ ម៉ាលីស បញ្ជាក់ថា នាងប្រឹងធ្វើបទថ្មីៗខ្លាំងណាស់ ប៉ុន្តែនៅតែមិនទាន់មានបទណាលោតអោយខ្លាំង ដើម្បីលុបបំបាត់កម្អែលក្នុងបទដែលរងការរិះគន់ តែធ្វើអោយនាងបានក្លាយជាតារាដែលត្រូវគេស្គាល់ច្រើននោះទេ។ តារារូបនេះបញ្ជាក់ថា ផ្អែកតាមបរិបទនាងពិតជាត្រូវគេស្គាល់ខ្លាំងតាមរយៈបទ«ទាល់តែយូរបានស៊ីអូនបាន»ក្នុងពេលមានការរិះគន់នោះមែន ដោយនាងបានយល់ស្របថាបើកុំតែច្រៀងបទនោះ ប្រហែលជានាងពិបាកឈរជើងនៅក្នុងពិភពចម្រៀងដែលមានការប្រកួតប្រជែងនោះផង។ ជាក់ស្ដែងទោះជានាងប្រឹងចេញបទចម្រៀងល្អៗច្រើនបទទាំងក្នុងពេលជ្រកនៅផលិតកម្ម BN…

វង្ស ថាណាន់ ប្រកាសចូលផលិតកម្ម

ក្រោយពីបានបោះជំហាននៅក្នុងវិថីសិល្បៈ ហើយទទួលបានស្នាដៃច្រើនឡើងដូចជាឡើងឆាក និងចេញបទចម្រៀង Original Song ជាហូរហែ ដោយមានទាំងការគាំទ្រ និងស្គាល់ច្រើនផង តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាកូនកំព្រាឪពុកម្ដាយបោះបង់តាំងពីរតូច រហូតមិនស្គាល់ទាំងឆ្នាំកំណើតខ្លួននោះ បានប្រកាសជំហរថ្មីថា លោកចង់ជ្រកកោនផលិតកម្ម។ លោកថា ការផលិតបទចម្រៀងផ្ទាល់ខ្លួន គឺទោះជាបានទទួលជោគជ័យកម្រិតណា ក៏ចាញ់ប្រៀបតារាចម្រៀងដែលមានផលិតកម្មច្រៀងនោះដែរ ថ្វីដ្បិតថាការជ្រកនៅក្នុងផលិតកម្ម នឹងអាចប្រឈមរឿងផលិតកម្មមិនសូវទម្លាក់បទ ឬមិនសូវមានបទល្អ…

មិនទាន់មានOriginal Song តែតារាចម្រៀង នីគី ប្រឹងឈរ

រយៈពេលប្រមាណច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្ម HJ លោក អឿ ចាន់ថន ហៅនីគី បានក្លាយជាចម្រៀងកុងត្រា ប៉ុន្តែគេនៅតែមិនឃើញតារាចម្រៀងរូបនេះ មានបទចម្រៀងលេចធ្លោនៅឡើយទេ ក្នុងនោះសូម្បីតែបទចម្រៀង Original Song ក៏មិនទាន់ឃើញមាននោះដែរ។ ប៉ុន្តែគេកត់សម្គាល់ថា លោកខំប្រឹងក្រោកឈរ បើទោះជាវិថីសិល្បៈស្ថិតក្នុងការប្រកួតប្រជែងមួយដ៏តឹងតែង។ លោកនីគី និយាយថា នៅក្នុងអាជីពចម្រៀងលោកស្ទើរតែអត់ពន្លឺតែម្ដង…

លេងសើចមិចបាន ព្រឹត្តិការណ៍សប្បុរសធម៌នៅភូមិន្ទឆ្នាំនេះ កក្រើកតាំងពីព្រឹក

កាលពីព្រឹកថ្ងៃទី១៣ មករា គេកត់សម្គាល់ថា ព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌លើកទី៩ និងអបអរខួបលើកទី៥៨របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិតជាកក្រើកយ៉ាងខ្លាំង ដោយសារតែវត្តមានគណអធិបតីដែលអញ្ជើញចូលរួមសុទ្ធតែសមាសភាពមន្ត្រីជាន់ខ្ពស់ និងពិសេសគឺមានក្រុមចម្រៀងក្មេងៗ យ៉ាងច្រើនកុះករ មកពីគ្រួសារតារាកម្ពុជា ចូលកូរនៅក្នុងកម្មវិធី។ នេះជាវត្តមានចូលរួមលើកទី១របស់គ្រួសារតារាកម្ពុជា ហើយជាវេទិកាដែលគេចាប់អារម្មណ៍ថា មានការចាប់អារម្មណ៍យ៉ាងកក្រើកផងដែរ បើទោះជាវត្តមានតារាសិល្បៈ ដែលបានបង្ហាញខ្លួនសុទ្ធសឹងតែជាតារាពន្លកថ្មី និងមិនទាន់ល្បីល្បាញលំដាប់ប្រទេសនៅឡើយ។ តារាសិល្បៈដែលបានបង្ហាញ នៅក្នុងវេទិកានោះ រួមមានតារាចម្រៀងមកពី…

ព្រឹត្តិការណ៍សប្បុរសធម៌ទ្រង់ទ្រាយធំនៅភូមិន្ទភ្នំពេញ ចាប់ផ្ដើមថ្ងៃសៅរ៍នេះ

នៅថ្ងៃសៅរ៍ទី១៣ មករា នេះ សាកលវិទ្យាល័យនឹងបើកព្រឹត្តិការណ៍សប្បុរធម៌ប្រចាំរបស់ខ្លួន ដោយមានការការតាំងពិព័រណ៌ និងការប្រគំតន្ត្រីតាំងពីព្រឹកទល់ល្ងាចជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានតារាចម្រៀងចាស់ថ្មីល្បីៗច្រើនកុះករបង្ហាញខ្លួន។ នេះជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ប្រចាំរបស់ក្រុមនិស្សិតដ៏ធំមួយនេះ ប៉ុន្តែពិសេសត្រង់បរិយាកាសឆ្នាំនេះមានការចូលរួមដោយច្រើនភាគី។ ការប្រគំតន្ត្រីដែលនឹងចាប់ផ្ដើមឡើងតាំងពីរព្រឹកម៉ោង៩ រហូតដល់ល្ងាចម៉ោង៥ ថ្ងៃទី១៣ មករានេះ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រដោយសារតែវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករត្រូវបានចូលរួម។ តារាចម្រៀងប្រចាំផលិតកម្មធំៗ ជាពិសេសតារាវ័យក្មេងដែលត្រូវគេស្គាល់ថាជាតារាចម្រៀង Original Song ដែលមានបទល្បីៗនៅលើយូធូប…

ស៊ូ ស៊ីរីកា ត្រូវបានប្រកាសជា តំណាងព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ !

នៅក្នុងពិធីសន្និសីទសារព័ត៌មាននៅផ្សារកុងតឺណឺទួលសង្កែ កាលពីថ្ងៃទី៩ មករា អ្នករៀបចំព្រឹត្តិកាណ៍មហោស្រពកវីនិពន្ធប្រចាំឆ្នាំ២០១៨ បានប្រកាសអោយដឹងថាតារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា គឺជាតំណាងព្រឹត្តិការណ៍មួយនេះ ដោយកញ្ញាមិនត្រឹមតែចូលរួមធ្វើជាអ្នកចម្រៀងនៅពេលមហោស្រពកវីនិពន្ធដំណើរការនៅសាលាតិចណូនាថ្ងៃទី១៤ មករា ប៉ុណ្ណោះទេ តែក៏ត្រូវដើរតួជាអ្នកបំផុសព្រឹត្តិការណ៍មួយនេះ ដើម្បីលើកទឹកចិត្តដល់អ្នកនិពន្ធ និងស្នាដៃរបស់អ្នកនិពន្ធផងដែរ។ លោក ហម សុខនី អ្នករៀបចំព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ បានថ្លែងប្រាប់ថា…

អ៊ុង នីនិច និងស៊ឹម ស៊ីណាត ចេញទៅច្រៀងសប្បុរសធម៌ដល់ទឹកដីថៃ

នៅយប់ថ្ងៃទី៣ មករា នេះតារាចម្រៀងច្រើនរូប នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ខេត្តនគររាជសីមា នៅក្នុងប្រទេសថៃជាលើកដំបូង ដើម្បីទៅច្រៀងក្នុងកម្មវិធីសប្បុរសធំមួយនៅលើទឹកដីនោះ ក្នុងបំណងរ៉ៃអង្គាសថវិកាជួយដល់ស្រ្តីមានផ្ទៃពោះ និងក្មេងៗទុរគត ដែលប្រឈមនៅការខ្វះខាត នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមតារាចម្រៀង ដែលមានឈ្មោះចេញច្រៀងក្នុងបេសកកម្មផ្នែកសប្បុរសធម៌ជាទ្រង់ទ្រាយធំនេះ តារាចម្រៀង២រូប គឺកញ្ញា អ៊ុង នីនិច និងលោក ស៊ឹម ស៊ីណា ដែលត្រូវគេស្គាល់ថា…

ថន ណារ៉ុង បើកឆាក Original Song មុនបង្ហាញមុខក្នុងផលិតកម្មធំ

បន្ទាប់ពីបានជោគជ័យក្នុងអាជីពជាពិធីករកម្មវិធីតូចធំ ជាពិសសគឺកម្មវិធីវិទ្យុរយៈពេលច្រើនឆ្នាំ ដែលត្រូវបានអ្នកគាំទ្រច្រើនឡើង ស្គាល់តាមរយៈកម្មវិធីខារ៉ាអូខេ លោកថន ណារ៉ុង ដែលក្នុងពេលនេះបានវិវត្តន៍ខ្លួនក្លាយជាជំនួយការកម្មវិធី«ដូច្នឹងផង»របស់ទូរទស្សន៍ថោន បានបញ្ចេញបទចម្រៀង Original Song មួយបទបើកឆាកទំព័រអាជីពចម្រៀងរបស់ខ្លួនគួរអោយភ្ញាក់ផ្អើល ដោយលោកបញ្ជាក់ថាបទចម្រៀងដែលបានបញ្ចេញនេះ គឺជាជំហានរបស់លោក ដើម្បីហក់ចូលផលិតកម្មធំមួយនោះផង។ ក្នុងចំណោមផលិតកម្មធំ២ លោកអះអាងថាខ្លួននឹងសម្រេចចិត្តចូលកុងត្រាជាមួយផលិតកម្មមួយក្នុងពេលឆាប់ៗ ប្រសិនបើផលិតកម្មនោះផ្ដល់លក្ខណ្ឌអោយលោកត្រូវចិត្តបានមុន។ Original Song មួយបទក្រោមចំណងជើងថា«បេះដូងបង…

(មានវីដេអូ)៖ ឃុន វុត្ថា ទម្លាយគ្មានសល់ថ្ងៃខួបយប់មិញ!..

កាលពីយប់ថ្ងៃទី២ មករា តារាចម្រៀងល្បីឈ្មោះប្រចាំហង្សមាស និងផលិតកម្មV-Production របស់ហង្សមាស លោកឃុន វុត្ថា បានប្រារព្ធពិធីខួបកំណើតគម្រប់២៧ឆ្នាំយ៉ាងអធឹកអធ័ម នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ នៅក្នុងពិធីនោះក្រៅពីមានវត្តមានតារាសិល្បៈចូលរួមកុះករ ម្ចាស់ពិធីរូបនេះ ក៏បានទម្លាយអស់គ្មានសល់ពីសំណល់កុងត្រានៅក្នុងផលិតកម្មហង្សមាស និងការងារសំខាន់ជាច្រើនទៀត ដែលលោកមិនធ្លាប់លើកឡើងពាក់ព័ន្ធនឹងហង្សមាស អោយមហាជនបានដឹង ដោយមិនលាក់បាំងផងដែរ។ លោកឃុន វុត្ថា និយាយថា នៅក្នុងផលិតកម្មហង្សមាសលោកនៅសល់កុងត្រាប្រមាណតែជាង២ឆ្នាំទៀតប៉ុណ្ណោះ…

(មានវីដេអូ)៖ ណាំ ប៊ុណ្ណារ័ត្ន ប្រកាសរកផលិតកម្ម ក្រោយជំនួញកាក់កប!

ប្រមាណ២ឆ្នាំមកហើយ ដែលតារាចម្រៀងលោកណាំ ប៊ុណ្ណារ័ត្ន សម្រេចចិត្តដើរចេញពីអាជីពចម្រៀងដោយគ្មានបទចម្រៀងផ្ទាល់ខ្លួនតែម្ដង បន្ទាប់ពីកុងត្រារបស់លោកជាមួយនឹងផលិតកម្មចាស់ក៏ត្រូវបញ្ចប់។ លោកអះអាងថាហេតុផលដែលលោកនៅឆ្ងាយពីការច្រៀង បើទោះជាលោកគឺជាអ្នកនិពន្ធបទចម្រៀងផង គឺដោយសារតែលោករវល់ជាមួយនឹងអាជីពបើកហាងកាហ្វេឆបហ៍ឆា ដែលកំពុងកាក់កបនៅម្ដុំទួលសង្កែ និង ដោយសារតែលោកក៏រវល់នឹងការងារជាមន្ត្រីរាជការនៅក្រសួងវប្បធម៌ផង។ យ៉ាងណាមិញ លោកបានប្រកាសជំហរ លោកមិនបោះបង់អាជីពចម្រៀងនោះទេ ដោយនឹងវិលចូលផលិតកម្មណាមួយក្នុងពេលខាងមុខ ដើម្បីអាចមានបទចម្រៀងចេញចរាចរណ៍ជាថ្មី។ ថ្លែងក្នុងពិធីបើកសម្ពោធហាងកាហ្វេយីហោ«ឆបហ៍ឆា»ដូចនឹងអាជីវកម្មរបស់លោក នៅទល់មុខសាលាបញ្ញាសាស្រ្តជិតផ្សារបឹងកេងកង របស់លោក សុខ…