សោភា ទេពី ចេញOriginal Song ខូចចិត្ត ក្រោយសង្ស័យថាចំណងស្នេហ៍បែកបាក់
គ្មានអ្នកណាមិនដឹងនោះទេថាចំណងស្នេហ៍រវាងតារាចម្រៀងនាងសោភា ទេពី និងតារាសម្ដែងលោកឈួន ពន្លឺ ត្រូវបានប្រកាសឡើងយ៉ាងបើកចំហរតាមរយៈសកម្មភាពបង្ហាញភាពផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា។ ប៉ុន្តែចំណងស្នេហ៍នេះកំពុងត្រូវបានគេសង្ស័យថាមានភាពរង្គោះរង្គើរដោយសារតែភាគីម្ខាងៗហាក់ស្ងប់ស្ងាត់រៀងខ្លួន ហើយស្រាប់តែភាគីខាងស្រីចេញបទ Original Song ថ្មីសន្លាងដែលក្នុងអត្ថន័យបទនោះ ក៏មានខ្លឹមសារបែកបាក់ស្នេហ៍ទៅទៀត។ ដ្បិតថាតារាចម្រៀងកញ្ញា សោភា ទេពី ត្រូវបានគេស្គាល់ថាទទួលបានជោគជ័យក្នុងអាជីពជាអ្នកចម្រៀងប្រមាណជា២ឆ្នាំចុងក្រោយ ក៏តារាស្រីវ័យ១៦ឆ្នាំរូបនេះនៅមិនទាន់មានបទផ្ទាល់ខ្លួន ឬបទ Original Song ដើម្បីបង្អួតទីផ្សារនោះទេ។…