រុស្ស៊ី ចាប់ខ្លួនក្រុម Hacker ជាប់សង្ស័យវាយប្រហារព័ត៌មានវិទ្យា លើក្រុមហ៊ុនអាមេរិក

(ម៉ូស្គូ)៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលជាសមាជិកក្រុម Hacker មួយ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលសង្ស័យថាក្រុម Hacker នេះជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យា លើក្រុមហ៊ុនអាមេរិក។ បើតាម FSB មនុស្ស១៤នាក់ ជាសមាជិកក្រុម Hacker មានមូលដ្ឋានក្នុងប្រទេសរុស្ស៊ី ឬគេស្គាល់ឈ្មោះថា REvil ត្រូវបានចាប់ខ្លួន…

Microsoft ព្រមានពីការបោកបញ្ឆោត តាមរយៈ Phishing ជាមួយនឹងការច្នៃប្រឌិត

កាលពីចុងសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន Microsoft បានចេញការណែនាំថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Office 365 ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ Phishing ដែលជនខិលខូចបានប្រើអាសយដ្ឋានអុីមែលដែលមើលទៅគួរឱ្យជឿទុកចិត្តបាន។ បើតាមការរកឃើញរបស់ក្រុមហ៊ុន ជនខិលខូចបានក្លែងបន្លំឈ្មោះនិងអាសយដ្ឋានអ្នកផ្ញើ ឱ្យស្រដៀងគ្នាទៅនឹងឈ្មោះរបស់ក្រុមហ៊ុនពិតប្រាកដដើម្បីគេចវេសពីកម្មវិធីទប់ស្កាត់អុីមែល Phishing របស់ក្រុមហ៊ុន។ ពាក្យពេចន៍មួយចំនួនដែលជនខិលខូចបានប្រើនៅក្នុងអុីមែលទាំងនោះមានដូចជា ‘file share’, ‘Staff Reports’, ‘Bonuses’ និង…

ការ​វាយប្រហារ​មេរោគ​ ransomware​ តាម​ប្រព័ន្ធ​ បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ បានបង្ខំ​ឲ្យ​ហាង​លក់​គ្រឿងទេស​ Coop​ របស់​ស៊ុ​យ​អែ​ត​បិទ​ហាង​ទាំង​ ៨០០​កន្លែង

(Reuters)​ -​ កាលពី​ថ្ងៃ​សៅរ៍​ ការ​វាយប្រហារ​មេរោគ​ ransomware​ តាម​ប្រព័ន្ធ​ បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ដោយ​បង្ខំ​ឲ្យ​ហាង​លក់​គ្រឿងទេស​ Coop​ របស់​ស៊ុ​យ​អែ​ត​បិទ​ហាង​ទាំង​ ៨០០​កន្លែង​ របស់​ខ្លួន​ ព្រោះ​មិន​អាច​ប្រតិបត្តិការ​ចុះ​ឈ្មោះ​សាច់ប្រាក់​បាន​។​ ​ការ​បិទ​ហាង​លក់រាយ​អាហារ​ធំៗ​ បាន​កើតឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​ស្មុគស្មាញ​មួយ​នៅ​ថ្ងៃ​សុក្រ​ ទៅ​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​អា​មេ​រិ​ក​ Kaseya​ ។​ ពួក​ឧក្រិដ្ឋជន​ចាប់ជំរិត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ REvil​…

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីមេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ

សេចក្តីជូនដំណឹង ស្តីពីមេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ  

ជ្រួលច្របល់ពេញពិភពលោក! ដោយការវាយប្រហារទ្រង់ទ្រាយធំពីមេរោគអិុនធើណែតថ្មីមួយ

ក្រុមហ៊ុនស្ថាបននៅជុំវិញពិភពលោកកំពុងចេញសេចក្តីរាយការណ៍ថា​ ពួកគេកំពុង​រងការវាយប្រហារពីសំណាក់មេរោគបណ្តាញ​អិុនធើណែតដ៏ខ្លាំងសម្បើមមួយហៅថា Ransomware។ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មរបស់អង់គ្លេស WPP ដែលឋិតក្នុងចំណោមក្រុមហ៊ុន​រងគ្រោះ និយាយថា ប្រព័ន្ធព័ត៌មានវិទ្យារបស់ខ្លួនត្រូវបានរំខានដោយសារការលុកលុយរបស់មេរោគថ្មីនោះ។ ក្រុមហ៊ុននៅអ៊ុយក្រែន រាប់បញ្ចូលទាំងក្រុមហ៊ុនថាមពលរបស់រដ្ឋ និងអាកាស​យាន​​ដ្ឋានសំខាន់របស់ប្រទេសឈ្មោះ Kiev ក៏កំពុងរងការវាយប្រហារទ្រង់ទ្រាយធំពីមេរោគបណ្តាញលើកដំបូងនេះដែរ។ រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បានរាយការណ៍មកថា ខ្លួនត្រូវតែត្រួតពិនិត្យកម្រិតអ៊ុយរ៉ានីញ៉ូមជាប្រចាំ ក្រោយពីឧបករណ៍វាស់ស្ទង់ដំណើរការដោយផ្អែកតាមប្រព័ន្ធប្រតិបត្តិការ Windows ត្រូវបានបិទដោយមិនដឹងមូលហេតុ។…

ក្រុមហ៊ុនមួយនៅកូរ៉េខាងត្បូង រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើបណ្ដាញពីសំណាក់ Hacker ទាមទារទឹកប្រាក់

ក្រុមហ៊ុនបម្រើសេវាបង្ហោះវែបសាយមួយនៅកូរ៉េខាងត្បូងឈ្មោះ Nayana ត្រូវបានក្រុម Hackers ប្រើប្រាស់ប្រភេទមេរោគ Ransomware វាយប្រហារលើបណ្ដាញ Linux ដើម្បីធ្វើការចាក់សោរទៅលើវែបសាយដែលកាន់កាប់ដោយក្រុមហ៊ុននេះសរុបជាង ៣,៤០០ កាលពីថ្ងៃទី ១០ ក្នុងខែនេះ។ យោងតាមសម្ដី លោកនាយកប្រតិបត្តិក្រុមហ៊ុន Nayana បានឲ្យដឹងថា ដំបូងឡើយក្រុម Hackers បានទាមទារទឹកប្រាក់ចំនួន…

ហេតុអ្វីការបំពាក់ប្រព័ន្ធសន្តិសុខអ៊ីនធើណេតសំខាន់ចាំបាច់សម្រាប់អាជីវកម្មលោកអ្នក?

ខណៈអ៊ីនធើណេតកាន់តែសំខាន់ និងចាំបាច់សម្រាប់អាជីវកម្ម ក្រុមហ៊ុន និង​សហគ្រាសតូចធំ ក្នុងការតភ្ជាប់ និងចែកចាយទិន្នន័យ ព័ត៌មាន ឬឯកសារផ្សេងៗ បញ្ហាប្រឈមជាច្រើនក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសបញ្ហាដែលបង្កឡើងដោយក្រុម Hacker តែម្តង។ ក្រុមចោរព័ត៌មានវិទ្យាទាំងនេះ អាចបង្កើតចេញនូវមេរោគប្រភេទផ្សេងៗ ដើម្បីបន្លំលួចយកគណនីធនាគារ ឯកសារសម្ងាត់ ឬចូលគ្រប់​គ្រង​វ៉ិបសាយ ទំព័រ Facebook អ៊ីម៉ែល…