សៀវភៅរូបមន្តកម្មវិធី Excel ជាភាសាខ្មែរ ងាយយល់!

Excel គឺជាកម្មវិធីរដ្ឋបាល ប្រើសម្រាប់គណនាលេខ, កត់ត្រាចំណូល​/ចំណាយ , បង្កើតជាតារាងរាយឈ្មោះបុគ្គលិក និងចងក្រងជារូបមន្តសម្រាប់ងាយស្រួលទុកប្រើប្រាស់នៅពេលក្រោយ។ ជាងនេះទៅទៀត កម្មវិធី Excel មានតម្រូវការប្រ់ើប្រាស់យ៉ាងខ្លាំង នៅគ្រប់ការិយាល័យជាន់ថ្នាក់ ហេតុដូចនេះ​ សូមប្រិយមិត្តចាប់ផ្ដើមសិក្សាវា តាមរយៈសៀវភៅរូបមន្ត Excel ថ្នាក់ដំបូងជាភាសាខ្មែរ ដែលងាយស្រួលយល់ ពីឥឡូវនេះ ឲ្យហើយទៅ។…

របៀបផ្លាស់ប្ដូរឈ្មោះ Profile Facebook ឲ្យត្រឹមត្រូវតាមលក្ខន្តិក

ជាធម្មតា Facebook មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្ដូរឈ្មោះគណនីខ្លួន​ឯងបានតាមចិត្តឡើយ ដោយទាមទារឲ្យធ្វើតាមលក្ខន្តិកមួយចំនួន។ បើសិនជា ប្រិយមិត្តមិនទាន់យល់ច្បាស់នូវវិធីផ្លាស់ប្ដូរឈ្មោះ Profile Facebook បានត្រឹមត្រូវនោះទេ ប្រាកដជាត្រូវរត់រកអ្នកជំនាញឲ្យជួយជាមិនខាន។ តាមពិតទៅ វាមិនមានអ្វីពិបាកសោះឡើយ បើលោកអ្នកធ្វើតាមរបៀបណែនាំខាងក្រោមនេះ​៖ #របៀបប្ដូរឈ្មោះ Profile Facebook ១) បើកកម្មវិធី Facebook ២)…

ក្រុមហ៊ុន Apple លុបកម្មវិធីចំនួន ៥៨,០០០ ចេញពី AppStore

យោងតាមរបាយការណ៍ចុះផ្សាយនៅលើគេហទំព័រ ​9to5Mac បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចេញយុទ្ធនាការ​លុប​ចោលកម្មវិធីពីក្នុង AppStore​ ​ប្រទេស​ចិន ចំនួន ៥៨ ពាន់ Apps ដែល​សង្ស័យថា ​មាន​ផ្ទុក​ ​Spam​ ​និង​ផលិត​ចម្លង​គេ​។ ​ គួរបញ្ជាក់ថា ៣៣,៥%​ នៃការលុបចោល ​គឺ​ជា​ហ្គេម​ ​ហើយ​នេះ​ជា​លើក​ទី​ ​២​…

ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Apple នឹងបើកប្រើជាផ្លូវការចុងឆ្នាំនេះ

ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេហៅជាផ្លូវការថា “Apple Park” សាងសង់ជិតរួចរាល់ហើយ និងត្រូវបើកប្រើជាផ្លូវការនៅចុងឆ្នាំនេះតែម្ដង។ តាមរយះខ្សែវីដេអូថ្មីមួយ ថតបានដោយឌ្រូនពីលើអាកាស បង្ហាញឲ្យឃើញថា Apple Park និង Steve Jobs Theater មានសណ្ឋានដូចទៅនឹងព្រះអាទិត្យកំពុងរាបលិច។   @សូមទស្សនាវីដេអូឃ្លីបខាងក្រោម ទីស្នាក់ការកណ្តាលថ្មីដែលមានទំហំ…

Wow! សាខាលក់ថ្មីរបស់ក្រុមហ៊ុន ​Apple រាបដំបូលរាងជាកំុព្យូទ័រ MacBook ពិសេសមែនទែន

ថ្មីៗនេះក្រុមហ៊ុន Apple បានដាក់គម្រោងសាងសង់សាខាលក់ថ្មីនៅទីក្រុងឈីកាហ្គោ ស្ថិតក្នុងរដ្ឋ Illinois ទីតាំងជាប់នឹងទន្លេទីក្រុងឈីកាហ្គោ ដែលមានរចនាបថថ្មីស្រលាងមួយបង្កការទាក់ទាញជាខ្លាំង។ តាមការបង្ហាញដោយសារព័ត៌មាន DNAInfo បានឲ្យដឹងថា សាខាថ្មីរបស់ក្រុមហ៊ុន Apple នាពេលខាងមុខនេះ នឹងប្រើជញ្ជាំងកញ្ចក់ ដូចទៅនឹងសាខាផ្សេងៗទៀតដែរ ប៉ុន្តែ ខុសប្លែកត្រង់ដំបូលមានភាពលេចធ្លោរជាងគេ ដោយក្រុមហ៊ុន Apple បានប្រើឡូហ្គូតំណាងរបស់ខ្លួនរូបផ្លែប៉ោម…

កុំព្យូទ័រ ASUS ស៊េរីថ្មីនេះ រាងដូច MacBook Air តែសមត្ថភាព និងតម្លៃខុសគ្នា

កាលពីម្សិលមិញ ក្រុមហ៊ុន Asus បានបញ្ចេញកុំព្យូទ័រយួរដៃស៊េរីថ្មី VivoBook S មានឈ្មោះសម្គាល់ S510 ដែលមានរចនាបថស្ទើតែច្រឡំនឹង MacBook Air របស់ក្រុមហ៊ុន Apple ទៅហើយ។ លក្ខណៈសម្បត្តិរបស់ VivoBook S510 រួមមាន អេក្រង់ខ្នាត FHD…

ហាងអនឡាញ Amazon នឹងដាក់លក់ស្បែកជើង Nike ដោយផ្ទាល់ ជាលើកដំបូង

ក្រុមហ៊ុន Amazon និង Nike បានចាប់ដៃគូរសហការគ្នា ដាក់លក់ស្បែកជើង Nike នៅលើហាងទំនិញអនឡាញយក្ស Amazon ដើម្បីទប់ស្កាត់ការលក់ផលិតផលក្លែងក្លាយ។ នេះដោយយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Bloomberg។ កិច្ចព្រមព្រាងនេះ ធ្វើឱ្យមានការជោគជ័យធំសម្រាប់ក្រុមហ៊ុនទាំងពីរ។ ដូចដែលវាបានផ្ដល់ជូនក្រុមហ៊ុន Nike ក្នុងការក្ដោបក្ដាប់លើនិយ័តកម្មការលក់នៃផលិតផលចម្លងពីអ្នកលក់បន្ដ និងផលិតផលដើមដែលទិញចូលជាដេប៉ូ ដោយអ្នកចែកចាយមិនមានអាជ្ញាប័ណ្ណ នៅលើហាងទំនិញអនឡាញ…

បច្ចេកវិទ្យាលើគ្រែ ជួយឲ្យការរួមដំណេកជាមួយដៃគូរមានភាពស្និទ្ធស្នាលជាងមុន

ដំបូងឡើយ ក្រុមហ៊ុន Smartduvet បាននាំយកបច្ចេកវិទ្យាគ្រែគេងដែលមានសមត្ថភាពរៀបចំកម្រាលពូកដោយស្វ័យប្រវត្តិ (self-making bed)។ ឥឡូវនេះ ក្រុមហ៊ុនបានត្រឡប់មកសារជាថ្មីជាមួយនូវបច្ចេកវិទ្យាទ្រនាប់ផ្លាស់ប្ដូរសីតុណ្ហភាព ដែលវាអាចធ្វើការបានជាមួយនិងបច្ចេកវិទ្យា self-making bed បានផងដែរ។ ក្រុមហ៊ុន Smartduvet បានថ្លែងថា ការកំណត់សីតុណ្ហភាពលើគ្រែនេះ នឹងជួយលោកអ្នកឲ្យជៀសផុតពីការទាស់ទែងគ្នារវាងមនុស្សរួមគ្រែជាមួយ ដោយសារតែ អ្នកអាចកំណត់សីតុណ្ហភាពក្ដៅ និងត្រជាក់…

ក្រុមហ៊ុនមួយនៅកូរ៉េខាងត្បូង រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើបណ្ដាញពីសំណាក់ Hacker ទាមទារទឹកប្រាក់

ក្រុមហ៊ុនបម្រើសេវាបង្ហោះវែបសាយមួយនៅកូរ៉េខាងត្បូងឈ្មោះ Nayana ត្រូវបានក្រុម Hackers ប្រើប្រាស់ប្រភេទមេរោគ Ransomware វាយប្រហារលើបណ្ដាញ Linux ដើម្បីធ្វើការចាក់សោរទៅលើវែបសាយដែលកាន់កាប់ដោយក្រុមហ៊ុននេះសរុបជាង ៣,៤០០ កាលពីថ្ងៃទី ១០ ក្នុងខែនេះ។ យោងតាមសម្ដី លោកនាយកប្រតិបត្តិក្រុមហ៊ុន Nayana បានឲ្យដឹងថា ដំបូងឡើយក្រុម Hackers បានទាមទារទឹកប្រាក់ចំនួន…