អ្នកចាំទីប៊ែលហ្ស៊ិក Coutois សម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំទៀត

  បរទេស៖ ទីបំផុតអ្នកចាំទីប៊ែលហ្ស៊ិកកីឡាករ Thibaut Coutois បានសម្រេចចិត្តជាមួយនឹងក្លឹបហើយក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគ្នារយៈពេល៥ឆ្នាំទៀតបន្ទាប់ពីបានចូលរួមនៅទីនេះតាំងតែពីឆ្នាំ២០១៨និងបានជួយឲ្យក្លឹបលើកពាន La Liga បានកាលពីរដូវកាល២០១៩-២០២០។ កុងត្រាថ្មីនេះនឹងអនុញ្ញាតិឲ្យភាគីទាំងពិរអាចបន្តធ្វើការជាមួយគ្នារហូតទៅដល់រដូវក្តៅឆ្នាំ២០២៦ទោះបីជាកន្លងមកតែងតែមានព័ត៌មានអំពីការមិនសប្បាយចិត្តរបស់អ្នកគាំទ្រក្លឹបនិងកីឡាករក្តីជាមួយគ្នា។ Coutois បានចូលរួមជាមួយនឹង Real Madrid កាលពិឆ្នាំ២០១៨ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា ៣៥លានផោន ប៉ុន្តែក៏ធ្លាប់មានឈ្មោះជាកីឡាកររបស់ក្លឹប AT…

Di Maria ហ៊ានអះអាងថា Mbappe នឹងមិនអាចរកក្លឹបណាល្អជាង PSG ឡើយ

  បរទេស៖ ក្រោយការមកដល់នៃកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រួចមកកីឡាករខ្សែប្រយុទ្ធបារាំង Mbappe នៅតែបន្តចិញ្ចឹមចិត្តក្នុងការចាកចេញពី PSG ដដែលប៉ុន្តែមានការលើកឡើងជាច្រើននិងបន្តបន្ទាប់ពីសំណាក់គ្រូបង្វឹកនិងមិត្តរួមក្លឹបថាគាត់នឹងមិនអាចចាកចេញពីទីនេះឡើយ។ ក្នុងនោះកីឡាករ Di Maria បាននិយាយថាមិត្តរួមក្លឹបរបស់ខ្លួនគឺកីឡាករ Kylian Mbappe នឹងនៅតែបន្តក្នុងការរស់នៅទីនេះជាមួយនឹង PSG ដដែលហើយអះអាងថាកីឡាករបារាំងរូបនេះនឹងមិនអាចស្វែងរកក្លឹបណាដែលមានគុណភាពនិងល្អខ្លាំងជាងនេះឡើយ។ កន្លងមកចុងក្រោយនេះ…

Real Madrid ចាប់អារម្មណ៍កីឡាករ Rudiger របស់ Chelsea

  បរទេស៖Real Madrid ក្លឹបយក្សអេស្បាញនៅសប្តាហ៍នេះត្រូវបានគេចេញផ្សាយថាកំពុងតែមមាញឹកក្នុងការស្វែងរកកីឡាករខ្សែបម្រើការពារឆ្នើមម្នាក់ឲ្យបាននៅក្នុងរដូវក្តៅនេះ។ The Goal ហ៊ានអះអាងថា Real Madrid ពេលនេះគឺកំពុងមានការចាប់អារម្មណ៍ទៅលើកីឡាករម្នាក់របស់ក្លឹបតោខៀវChelsea កីឡាករ Antonio Rudiger ។ កីឡាករខ្សែការពារបម្រើរូបនេះត្រូវបានគេដឹងដែរថានឹងអស់កុងត្រានៅត្រឹមផុតរដូវកាលនេះហើយដែលវាគឺជាឱកាសដ៏ធំបំផុតសម្រាប់ក្លឹបអេស្បាញចរចាជាមួយនឹងកីឡាករប្រសិនបើChelsea និង Rudiger នឹងមិនមានអាចបន្តកុងត្រាបាននៅត្រឹមខែមករាខាងមុខទេនោះ៕

វិលប្រកួតវិញជាលើកដំបូងឲ្យ Real Madrid Bale បានត្រឹមពាក់អាវលេខ ៥០

  បរទេស៖ ទីបំផុតអ្នកគាំទ្រអាចមើលឃើញកីឡាករខ្សែប្រយុទ្ធ Gareth Bale នៅក្នុងឈុតរបស់ក្លឹបយក្សអេស្បាញ Real Madrid វិញហើយចាប់តាំងតែពីពេលជាងមួយឆ្នាំទៅហើយដែលកីឡាករវេលរូបនេះបានផ្ទេរទៅចូលរួមលេងនៅ Spurs ក្នុងលក្ខខណ្ឌខ្ចីជើង។ Bale ទោះបីជាមាននាមជាខ្សែប្រយុទ្ធជួរមុខពាក់លេខ៩នៅ Spurs ក្តីប៉ុន្តែនៅក្នុងការបង្ហាញខ្លួនសាជាថ្មីឲ្យ Real Madrid ក្នុងការប្រកួតត្រៀមបើករដូវកាលកាលពីយប់មិញប៉ះនឹង AC Milan…

Barcelona និង Real Madrid ស្នើកំចីបាន ២៨០លានអ៊ឺរ៉ូរៀងៗខ្លួន

  បរទេស៖ លីគកំពូលអេស្បាញមួយរយៈចុងក្រោយនេះត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមទទួលជំនួយជាប្រាក់កំចីយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹងត្រូវយកមកប្រើប្រាស់ផ្តោតសំខាន់ទៅលើការជួយដល់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបទាំងឡាយដែលកំពុងមានបញ្ហាក្រោយកូវីដ។ La Liga ត្រូវបានគេជឿជាក់ថាទើបតែបានអនុញ្ញាតិក្នុងការទទួលបានកំចីរហូតទៅដល់២ ,៧ពាន់លានអ៊ឺរ៉ូដែលក្នុងនោះកុងត្រាដ៏សំខាន់មួយរបស់ក្លឹបយក្សអេស្បាញBarcelona ដើម្បីបន្តឲ្យ Lionel Messi នឹងត្រូវបានធ្វើឡើងមុនគេជាមិនខាន។ ក្នុងចំណែកនៃប្រាក់ជំនួយមួយនេះក្លឹបជាច្រើនដែលបានទទួលបានកំចីនេះហើយក្នុងនោះគេជឿជាក់ថាក្លឹបយក្សទាំងពីររបស់អេស្បាញគឺជាអ្នកដែលបានស្នើសុំកំចីច្រើនជាងគេគឺរហូតទៅដល់២៨០លានអ៊ឺរ៉ូរៀងខ្លួន៕

ខ្សែការពារម្នាក់របស់ Real ម្នាក់ទៀតហើយដែលតេស្តរកឃើញវិជ្ជមានកូវីដបន្ទាប់ពី Alaba

  បរទេស៖ កីឡាករ Odriozola ត្រូវបាន The Goal នៅថ្ងៃនេះបានសរសេរថាបានចូលរួមជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Karim Benzema និងកីឡាករ David Alaba ផងដែរតេស្តឃើញវិជ្ជមានកូវីដនៅមុនពេលដែលការបើករដូវកាលកាន់តែខិតជិតមកដល់ទៅហើយនោះ។ កីឡាករ Alvaro Odrioxola តេស្តរកឃើញវិជ្ជមានកូវីដនៅក្នុងការប្រកាសមួយដោយក្លឹបកាលពីថ្ងៃសៅរ៍ហើយមកដល់ពេលនេះកីឡាករឈុតធំរបស់ក្លឹបទាំងអស់គឺកំពុងដាក់ឲ្យនៅដាច់ដោយឡែករួចរាល់ហើយ។ ការប្រកួតចុងក្រោយដែលនឹងត្រូវធ្វើនោះគឺក្លឹប Real…

Varane ផ្ទេរទៅ Old Trafford ជាផ្លូវការតម្លៃ ៤១លានផោន

  បរទេស៖ នៅថ្ងៃនេះក្លឹបទាំងពីរគឺបិសាចក្រហម Man UTD និងអធិរាជស Real Madrid បានប្រកាសព្រមគ្នាជាផ្លូវការហើយថាកីឡាករខ្សែការពារបារាំងវ័យ២៨ឆ្នាំ Varane នឹងត្រូវផ្ទេរទៅចូលរួមនៅលីគកំពូលអង់គ្លេសសម្រាប់រដូវកាលក្រោយហើយបន្ទាប់ពីលក្ខខណ្ឌនានាត្រូវបានបញ្ចប់ទៅ។ កីឡាករខ្សែការពាររូបនេះបានក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយមួយទៀតរបស់លោក Ole Solskjare ដើម្បីយកមកពង្រឹងក្លឹបត្រៀមរដូវកាលក្រោយបន្ទាប់ពីការមកដល់របស់កំពូលកីឡាករខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho ពីក្លឹប Dortmund កាលពីដើមខែកន្លងមក។…

Man UTD និង Real Madrid យល់ព្រមដោះដូរ Varane ហើយក្នុងតម្លៃប្រមាណជា ៤១លានផោន

  បរទេស៖ កីឡាករខ្សែការពារកណ្តាលដ៏ឆ្នើមសញ្ជាតិបារាំង Raphael Varane ទីបំផុតគឺអាចឈានទៅដល់ការផ្ទេរជាផ្លុវការទៅចូលរួមជាមួយនឹងកីឡាដ្ឋានOld Trafford ហើយបន្ទាប់ពីតម្លៃខ្លួនរបស់កីឡាកររូបនេះបានឈានទៅដល់ការយល់ព្រមព្រៀងគ្នា។ Varane វ័យ២៨ឆ្នាំត្រូវបានក្លឹបបិសាចក្រហម Man UTD យល់ព្រមក្នុងការចំណាយលុយប្រមាណជា៤១លានផោនឬប្រមាណជា៥៧លានដុល្លារដើម្បីអាចធ្វើការជាមួយគ្នានៅរដូវកាលក្រោយ។ ការមកដល់របស់ Varane គឺជាការចុះកុងត្រាដ៏សំខាន់មួយរបស់ក្លឹបនៅរដូវក្តៅនេះបន្ទាប់ពីវត្តមានរបស់ខ្សែប្រយុទ្ធ Jadon Sancho កាលពីសប្តាហ៍មុនក្នុងតម្លៃខ្លួនប្រមានជា៧៣លានផោនពីក្លឹប Dortmund…

Alaba និយាយថាចង់ចាប់ដៃគូគ្នាខ្លាំងជាមួយនឹង Varane

  បរទេស៖ កីឡាករខ្សែការពារអូទ្រីស David Alaba ទីបំផុតត្រូវបានគេប្រកាសជាផ្លូវការហើយក្នុងការចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid កាលពីថ្ងៃម្សិលមិញនេះ។ សំដែងក្តីរីករាយខ្លាំងចំពោះការប្រកាសនេះកីឡាករផ្ទាល់ក៏ត្រូវបានគេដឹងដែរថាបានលើកឡើងអំពីកីឡាករឆ្នើមម្នាក់ដែលគាត់តែងតែចង់ចាប់ដៃគូលេងពេលមានវត្តមាននៅ Real Madrid នេះ។ Alaba បានបញ្ជាក់ថាកីឡាករបារាំង Raphael Varane គឺជាកីឡាករម្នាក់ដែលគាត់តែងតែស្រម៉ៃនិងរំពឹងទុកថានឹងអាចចាប់ដៃគូគ្នាលេងពេលមកដល់ទឹកដី Santiago Bernabeu។…

Vinicius បន្តជាមួយនឹង Real Madrid ខណៈដែល Man UTD ចង់បាន

  បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃអង្គារនេះបានឲ្យដឹងថាកីឡាករអន្តរជាតិសញ្ជាតិប្រេស៊ីល Viniciusនឹងបន្តរស់នៅជាមួយនឹងក្លឹប Real Madrid ជាធម្មតា។ ទោះបីជាស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Carlo Ancelotti សម្រាប់រដូវកាលថ្មីក្តីប៉ុន្តែគ្រូបង្វឹកក្លឹបរូបនេះព្រមទាំងក្លឹបបានបញ្ជាក់ហើយថានឹងមិនលក់ Vinicius ឡើយ។ Vinicius Junior កន្លងត្រូវបានគេដឹងថាតែងតែត្រូវបានក្លឹបមួយចំនួនសុំធ្វើការទាក់ទងប៉ុន្តែក្នុងនោះជាពិសេសក្លឹបបិសាចក្រហMan UTD…