Cavani សុខចិត្តឲ្យលេខ៧ទៅឲ្យ Ronaldo

  បរទេស៖ អតីតកីឡាករ Juventus និង Real Madrid កីឡាករ CR7 ទីបំផុតគឺអាចទទួលបានអាវលេខ៧ដែលគាត់ចូលចិត្តបំផុតពេលលេងនៅMan UTD នោះវិញហើយបន្ទាប់ពី Edinson Cavani បានសុខចិត្តលះបង់លេខនេះ។ មានន័យថា Cavani នឹងត្រូវទៅពាក់អាវលេខ២១ជំនួសវិញខណៈដែលលេខ៧នឹងត្រូវប្រគល់ទៅឲ្យ CR7 សម្រាប់រដូវកាល២០២១-២០២២នេះនិងក្នុងនាមជាកីឡាករដែលមានអតីតកាលនិងសមត្ថភាពឆ្នើមបំផុតសម្រាប់លេខ៧នេះ។…

កីឡាករប៊ែលហ្ស៊ិក Hazard តាំងចិត្តធ្វើឲ្យបានល្អឡើងវិញសម្រាប់ក្លឹបនៅរដូវកាលនេះ

បរទេស៖ ក្លឹបយក្សអេស្បាញ Real Madrid ស្ទើរតែបានសម្រេចចិត្តទៅហើយកាលពីរដូវក្តៅកន្លងទៅនេះក្នុងការលក់កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ចេញប៉ុន្តែមិនអាចធ្វើទៅបានជោគជ័យឡើយដោយក្លឹបមិនអាចចរចាបាន Mbappe ពី PSG ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះកីឡាករផ្ទាល់បានចេញមកធ្វើការបកស្រាយថាមនុស្សជាច្រើនបានមើលមកកាន់ខ្លួនថាត្រឹមជាកីឡាករដែលតែងតែរបួសប៉ុណ្ណោះហើយបានប្តេជ្ញាចិត្តសាជាថ្មីថានឹងធ្វើឲ្យខ្លួនក្លាយជាកីឡាករដែលសាកសមនឹងតម្លៃសម្រាប់ Real Madrid ជាមិនខាននៅរដូវកាលនេះ។ គួរឲ្យដឹងដែរថា Hazard បានធ្លាក់ចុះទៅក្នុងបញ្ហារងរបួសជាបន្តបន្ទាប់ចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹបតាំងពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួនរហូតទៅដល់១០០លានអ៊ឺរ៉ូហើយមិនសូវបានបង្ហាញខ្លួនលេងជាញឺកញាប់ជូនក្លឹបនោះគេនិងថែមទាំងបានក្លាយទៅជាគោលដៅសម្រាប់ក្លឹបលក់ចេញទៀតផងកាលពីរដូវក្តៅកន្លងមកថ្មីៗនេះ៕

Real Madrid ដកខ្លួនចេញពី Mbappe ងាកមកចរចា Camavinga វិញនៅចុងម៉ោងនេះ

បរទេស៖ កីឡាករវ័យក្មេងបារាំង Camavinga បានក្លាយទៅជាកីឡាករគោលដៅជំនួសឲ្យ Mbappe វិញសម្រាប់ Real Madrid ក្រោយការចរចាគ្នាជាមួយនឹង PSG ហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អហើយជឿជាក់ថាការដោះដូរនឹងអាចកើតឡើងនៅចុងម៉ោងនេះជាមិនខាន។ The Goal បានចេញផ្សាយថា Real Madrid បានក្លាយទៅជាក្លឹបនាំំមុខគេដើម្បីចរចានាំយកកីឡាករវ័យក្មេងតម្លៃខ្លួនត្រឹមតែ ៣០លានអ៊ឺរ៉ូរូបនេះចេញពីប្រទេសបារាំង។ ប្រភពដដែលបានឲ្យដឹងទៀតថា Real…

Real Madrid ដាក់លក់ Hazard ឬ Rodrygo ដើម្បីបន្តចរចា Mbappe

បរេទស៖ មកដល់នាទីចុងក្រោយនេះក្លឹបយក្សអេស្បាញ Real Madrid កំពុងរៀបចំផែនការដើម្បីតម្រូវក្រុមរបស់ខ្លួនក្នុងពេលដែលព្យាយាមបន្តចរចានាំយកកីឡាករម្ចាស់ពានរង្វាន់ពិភពលោក Mbappe ។ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង Real Madrid ត្រូវបានគេដឹងថាកំពុងប្រកាសដាក់លក់កីឡាករខ្សែប្រយុទ្ធ Eden Hazard ដោយសង្ឃឹមថានឹងអាចបន្ថែមកញ្ចប់លុយដើម្បីចរចានាំយកកីឡាករខ្សែប្រយុទ្ធ Mbappe រូបនេះពី PSG ឲ្យបាន។ The Goal​…

Richarlison ក្លាយជាគោលដៅជំនួសតំណែង Mbappe នៅ PSG

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Everton ម្នាក់នឹងអាចក្លាយទៅជាដំណោះស្រាយថ្មីសម្រាប់ក្លឹបយក្សបារាំង PSG ប្រសិនបើក្លឹបពិតជានឹងត្រូវបាត់បង់កីឡាករ Mbappe ទៅឲ្យ Real Madrid មែននោះ។ កីឡាករ Richarlison ត្រូវបានគេមើលឃើញថាបានក្លាយទៅជាកីឡាករនាំមុខគេសម្រាប់ជំនួសតំណែងរបស់ខ្សែប្រយុទ្ធបារាំង Mbappe រូបនេះដែលត្រូវបានសារព័ត៌មានចេញផ្សាយព្រោងព្រាតហើយថានឹងអាចចាកចេញទៅ កាន់ក្លឹប Real…

Real Madrid ជឿជាក់ថានឹងអាចផ្ទេរ Mbappeបាននៅសប្តាហ៍នេះឬដើមសប្តាហ៍ក្រោយ

តារាឆ្នើមពានរង្វាន់ពិភពលោក Mbappe មកដល់ពេលនេះមានកុងត្រាដែលជិតនឹងផុតសុពលភាពទៅហើយនៅត្រឹមរដូវក្តៅឆ្នាំក្រោយហើយជឿជាក់ថាក្លឹបយក្សអេស្បាញ Real Madrid នឹងត្រូវបំបែកធនាគារ ដើម្បីយកលុយមកចាយលើកីឡាកររូបនេះឲ្យបានមុនចុងខែសីហានេះហើយ។ The Goal បានសរសេរថាក្លឹប Real Madrid មកដល់សប្តាហ៍នេះគឺបានដាក់ពាក្យស្នើសុំជាផ្លូវការហើយដើម្បីសុំចរចាជាមួយនឹងក្លឹប PSG ក្នុងការនាំយកកំពូលខ្សែប្រយុទ្ធវ័យក្មេង Mbappe មកកាន់ទឹកដីអេស្បាញឲ្យបាននៅក្នុងរដូវក្តៅនេះ។ Real Madrid មានទំនុកចិត្តខ្លាំងថានឹងអាចធ្វើបានសម្រេចចិត្តនូវកុងត្រាជាមួយនឹង…

Solskjare អះអាងថា Pogba នឹងមិនអាចចាកចេញឡើយរដូវក្តៅនេះ

  បរទេស៖ មកដល់ពេលនេះកីឡាករខ្សែបម្រើបារាំង Paul Pogba នៅសល់កុងត្រាចាស់ដែលមានសុពលភាពមិនដល់១ឆ្នាំទៀតឡើយប៉ុន្តែដំណើរការនៃការចរចាបន្តកុងត្រាគឺនៅតែស្ថិតក្នុងតំណាក់កាលព្យាយាមនៅឡើយ។ Paul Pogba នឹងមិនចាកចេញឡើយពីក្លឹបបិសាចក្រហម Man UTD ឡើយសម្រាប់រដូវក្តៅនេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹករបស់ក្លឹបលោក Ole Solskjareជាការឆ្លើយតបទៅនឹងដំណឹងនានាពាក់ព័ន្ធនឹងកីឡាករ។ ទោះបីជាយ៉ាងណាក្តីមួយរយៈចុងក្រោយនេះ Pogba នៅតែមានព័ត៌មានការផ្ទេរចេញទៅលេងជាមួយនឹងក្លឹបផ្សេងទៀតដូចជា Real Madrid, Juventus…

Man City បើកទ្វាឲ្យ Laporte ចាកចេញតែទាមទារយ៉ាងហោចណាស់ ៦០លានផោន

បរទេស៖ នៅសប្តាហ៍នេះយោងតាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានបញ្ជាក់អំពីតម្លៃខ្លួនរបស់កីឡាករខ្សែការពារ Aymeric Laporte ហើយក្នុងពេលដែលកីឡាកររូបនេះត្រូវបានគេជឿជាក់ថាមិនសូវជាសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះឡើយ។ ក្លឹបដែលកំពុងមានព័ត៌មានអំពីការចង់បានកីឡាករ Laporte នោះមានដូចជាក្លឹបយក្សអេស្បាញ Real Madrid និងក្លឹបយក្សអ៊ីតាលី Juventus ផងដែរប៉ុន្តែជឿជាក់ថានឹងចាំបាច់ចំណាយលុយយ៉ាងហោចណាស់៦០លានផោនដើម្បីអាចយកកីឡាកររូបនេះចេញពីអង់គ្លេសបាន។ Laporte…

Odegaard កាន់តែខិតជិតក្នុងការផ្ទេរទៅចូលរួម Arsenal នៅនាទីចុងក្រោយ

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែមានក្តីសង្ឃឹមកាន់តែខ្លាំងហើយថាការផ្ទេររបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Martin Odegaard នៅនាទីចុងក្រោយនឹងអាចធ្វើបានទៅរួចនៅចុងម៉ោងនៃពេលវេលាដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ។ Odegaard បានបង្ហាញខ្លួនជាមួយនឹងទំរង់លេងយ៉ាងល្អជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីរដូវកាលមុនទោះបីជាក្នុងរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះប៉ុន្តែគាត់បានទាក់ចិត្តទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងដែរនិងបានវិលត្រឡប់មក Real Madrid វិញនិងបានចូលរួមការប្រកួតបើករដូវកាលផងកាលពីខែមិថុនាកន្លងទៅ។ កីឡាករវ័យ ២២ឆ្នាំរូបនេះ ផ្ទាល់ក៏បានរំពឹងទុកដែរថាកិច្ចព្រមព្រៀងផ្ទេរនឹងអាចធ្វើបានទៅឆាប់ៗហើយជឿជាក់ថា…

CR7 ចេញមកឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមអំពីការវិលត្រឡប់ទៅ Real Madrid វិញ

  បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Cristiano Ronaldo ដែលតែងតែមានដំណឹងអំពីការផ្ទេរចេញទៅចូលរួមជាមួយនឹងក្លឹបដើមវិញនោះនៅរដូវក្តៅនេះបានចេញមកធ្វើការបដិសេធមិនទទួលយកឡើយហើយថែមទាំងបានស្តីបន្ទោសក្រុមអ្នកកាសែតផងដែរ។ កីឡាករ CR7 បានបដិសេធថាគាត់នឹងមិនត្រឡប់ទៅ Real Madrid វិញនោះទេហើយហៅព័ត៌មានទាំងនេះថាមិនបានផ្តល់ការគោរពចំពោះគាត់និងក្លឹបឡើយឬ Disrespctful ទោះបីជាជាក់ស្តែងកុងត្រារបស់គាត់ជាមួយនឹង Juventus នៅសល់តែ១ឆ្នាំទៀតក្តីទាំងដែលកុងត្រាថ្មីនៅមិនទាន់បានចាប់ផ្តើមចរចានៅឡើយ។ គួរឲ្យដឹងដែរថាក្រៅតែក្លឹបដើម…