ឲ្យរាង! ឆក់ទូរសព្ទSAMSUNG S8បានហើយ ជិះម៉ូតូគេចខ្លួន ម្ចាស់បើករថយន្តតាមដេញបុកចាប់បានម្នាក់!
ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីរូបគេនិងបក្ខពួកចំនួន៣នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក SAMSUNG GalaxyS8 មួយគ្រឿងពីបុរសអ្នករត់តាក់ស៊ីម្នាក់ ខណៈដែលរូបគាត់កំពុងតែចុចលេងហ្គេមបានហើយហើយព្យាយាមជិះរត់ក៏ត្រូវបុរសម្នាក់នោះជិះរថយន្តដេញបុកពីក្រោយបណ្តាលឲ្យបែកមុខបែកមាត់ហើមពោ សឹងតែមើលមិនស្គាល់នោះ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មី ផ្លូវជាតិលេខ១ ភូមិព្រែក ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…