Bixby v2.0 របស់ Samsung នឹងវៃឆ្លាតដូចមនុស្ស?

ក្រុមហ៊ុន Samsung បាននិងកំពុងបោះជំហានទៅមុខថែមមួយកម្រិតទៀតតាមរយៈការបង្កើនសមត្ថភាពជំនួយការសំឡេងឌីជីថល Bixby របស់ខ្លួន ទៅកាន់ជំនាន់ទី២។ យោងតាមរបាយការណ៍ព័ត៌មានពី The Investor ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េខាងត្បូង បានទិញយកក្រុមហ៊ុនថ្មីថ្មោងមួយឈ្មោះ Kngine ដែលមានមូល​ដ្ឋាន​នៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមហ៊ុននេះ បានបញ្ចេញនូវគំនិតអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលចេះរៀន និងបង្កើនចំណេះដឹងរបស់វាដោយខ្លួនឯងដូចជាមនុស្សអីចឹង ដោយ Kngine…

Samsung ពិតជាចម្លងគំនិត AR Emoji ពី Apple?

នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S9/S9+ ក្រុមហ៊ុន Samsung បានឧទេ្ទសនាមមុខងារថ្មីមួយឈ្មោះថា AR Emoji ស្រដៀងទៅនឹង Animoji ដែលនាំឱ្យមានការចោទសួរថាតើ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េចម្លងគំនិតក្នុងការបង្កើតមុខងារថ្មីនោះ ពីគូប្រជែងរបស់ខ្លួនឬក៏យ៉ាងណា។ ទាក់ទងទៅនឹងការចោទសួរនេះ លោក DJ Koh ប្រធានក្រុមហ៊ុន Samsung Mobile…

Huawei ចេញឃ្លិបបាញ់ Samsung មុន S9 ប្រកាសចេញ

ក្រុមហ៊ុន Huawei នៅប្រទេសអារ៉ាប់បានចេញវីដេអូឃ្លីបដ៏ខ្លីមួយបង្ហោះផ្សាយលើទំព័រ Twitter របស់ខ្លួន ដោយចំអកបញ្ឆិតបញ្ឆៀងទៅលើឡូហ្គូលេខ 9 ដែលរំលេច​លើលិខិតអញ្ជើញរបស់ក្រុមហ៊ុន Samsung សម្រាប់ព្រឹត្តិការណ៍បើកបង្ហាញ Galaxy S9 នាពេលខាងមុខ។ បើទោះបីជាក្រុមហ៊ុនមិនបានចម្អន់ចំៗទៅលើ Galaxy S9 ដែលត្រៀមចេញឆាប់​ៗ​នេះក៏ដោយ ក៏គេអាចនឹងដឹងយ៉ាងច្បាស់ថា​លេខ 9 នៅក្នុងវីដេអូដែលប្រែទៅជាបញ្ច្រាស់ជើងឡើងលើរត់ចូលក្នុងអក្សរ…

Google Lens នឹងចេញសម្រាប់ iPhone និង Android លំដាប់ខ្ពស់ៗ!

កម្មវិធីកាមេរ៉ាដើរដោយប្រព័ន្ធបច្ចេកវិទ្យា AI និង AR របស់ក្រុមហ៊ុន Google គឺ​ជាកម្មវិធីដ៏ពិសេសមួយ ដែលទើបតែបញ្ចេញសម្រាប់ស្មាតហ្វូនសែស្រឡាយ Pixel របស់ Google។ វាផ្តល់នូវមធ្យោបាយដល់លោកអ្នកអាចប្រើកាមេរ៉ាទូរសព្ទដើម្បីស្វែងរកអ្វីមួយជំនួសឱ្យការប្រើសំឡេង និងម្រាមដៃ។ ពោលគឺ អ្វីក៏ដោយដែលលោកអ្នកប្រើ Google Lens ដើម្បីផ្តិតយក វានឹងក្លាយជាកម្មវត្ថុនៃការស្រាវជ្រាវលើ​អិុន​ធើ​ណែត ហើយវាគឺជាបច្ចេកវិទ្យាពិសេសមួយដែល…

ស៊ីមកាតជិតដល់ថ្ងៃអវសាន? ក្រោមវត្តមាន iSIM បង្កប់លើឈីបទូរសព្ទផ្ទាល់

ARM ដែលជាក្រុមហ៊ុនស្ថាបត្យករនៅពីក្រោយបន្ទះឈីបបំពាក់លើគ្រប់ទូរសព្ទចល័ត ទាំង Snapdragon របស់ក្រុមហ៊ុន Qualcomm និង Exynos របស់ក្រុមហ៊ុន Samsung បានប្រកាសចេញនូវដំណោះស្រាយថ្មីមួយសម្រាប់ស៊ីមកាតនាថ្ងៃអនាគត។ យោងតាមគេហទំព័រ Phone Arena ដែលបានស្រង់ព័ត៌មានចេញពីប្រភពក្រុមហ៊ុនផ្ទាល់បានឱ្យដឹងថា ARM គ្រោងនឹងរចនាសៀកគ្វីបន្ទះឈីបដែលប្របាច់បញ្ចូល iSIM (integrated SIM)…

Galaxy Tab S4 10.5″ នឹងប្រើបន្ទះឈីប Snapdragon 835 និង Android 8 ចេញពីប្រអប់

យោងតាម Bendmark បែកធ្លាយថ្មីៗនេះបានបង្ហាញថា ថេប្លេតលំដាប់ខ្ពស់ជំនាន់ទី៤ របស់ក្រុមហ៊ុន Samsung នឹងបំពាក់បន្ទះឈីបជំនាន់ Snapdragon 835 ព្រមទាំងប្រព័ន្ធ Android Oreo 8.0 ចេញពីប្រអប់តែម្តង។ ព័ត៌មានលើ Bendmark នោះបានឱ្យដឹងបន្ថែមថា Galaxy Tab S4…

Samsung នឹងពង្រីករចនាបទអេក្រង់ S8 ដល់ស្មាតហ្វូនថ្នាក់កណ្តាលខ្លួន

ក្រុមហ៊ុន​ Samsung កំពុងពង្រីកបន្ថែមរចនាបទអេក្រង់ស៊ុមស្តើងដូចជា Galaxy S8 ឱ្យបានដល់ពពួកស្មាត​ហ្វូនកម្រិតមធ្យមរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណេញឱ្យកាន់ខ្លាំងឡើងថែមទៀត។ នេះបើយោងតាមប្រភពស្និទ្ធនឹងក្រុមហ៊ុនបង្ហើបឱ្យដឹង និងត្រូវបានគេហទំព័រ The Investor យកមកចុះផ្សាយថ្ងៃម្សិលមិញ។ ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េ បានប្រើប្រាស់នូវរចនាបទអេក្រង់ពេញគែមសម្រាប់ស្មាតហ្វូនបំពាក់អេក្រង់ប្រភេទ LED ដែលអាចពុតបាន ដូចជា S8/S8+។ ប៉ុន្តែ ខ្លួនកំពុងគ្រោងនឹងយករចនាបទដែលកំពុងពេញនិយមនេះ…

នាយកក្រុមហ៊ុន TNJ Electric ត្រូវជនសង្ស័យពីរប្ដីប្រពន្ធឆក់កាបូប…

ភ្នំពេញៈ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាប់ព័ន្ធនឹងករណីប្លន់។ ករណីឃាត់ខ្លួននេះ បានធ្វើទ្បើងនៅវេលាម៉ោងប្រហែ ល១១ និង៥០នាទីថ្ងៃទី១៦ ខែកម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងវត្តនាគវ័ន្ត ក្រុម ទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក…

មន្ត្រីជលផលម្នាក់ ទៅចូលរួមធ្វើបុណ្យគំរប់៧ថ្ងៃ ជូនដល់ឪពុកមា ភ្លេចខ្លួនសាកថ្មទូរស័ព្ទចោល ត្រូវក្មេងរពឹសដៃលួចយក

កណ្តាលៈ ក្មេងប្រុសម្នាក់ ត្រូវបាននគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេលួចយកទូស័ព្ទ ពីមន្ត្រីជលផលម្នាក់ ខណៈរូបគាត់បានទៅចូលរួមធ្វើបុណ្យគំរប់ខួច៧ថ្ងៃ ជូនដល់ឪពុកមា ហើយបានសាកថ្មទូរស័ព្ទទុកចោល។ ការឃាត់ខ្លួននេះ បានធ្វើទ្បើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ និងកើតហេតុនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ២៣និង០០នាទី…

កំណែ Android Oreo សម្រាប់ Galaxy S8 ត្រូវបានផ្អាកភ្លាមៗ​ ក្រោយធ្វើឱ្យទូរសព្ទរលត់ឆេះៗ

ក្រុមហ៊ុន Samsung បានសម្រេចបញ្ឈប់ការបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ Galaxy S8 និង S8 Plus ទាញ​យក​នូវកំណែ Android Oreo 8 ដែលទើបតែដាក់ចេញកាលពីថ្ងៃចន្ទ បន្ទាប់ពីខ្លួនរកឃើញថា វាធ្វើឱ្យម៉ាស៊ីនទូរសព្ទមួយចំនួនមានបញ្ហា Restart ដោយគ្មានមូលហេតុ។ នេះបើយោងតាមសេចក្តីថ្លែងមួយរបស់ក្រុមហ៊ុនផ្តល់ដល់គេហទំព័រ SamMobile។ បញ្ហានោះ…