ព័ត៌មានបច្ចេកវិទ្យា

Pitu ជាកម្មវិធី“ថតរូបសែលហ្វី”ឆ្លាតវៃ អាចកែឆ្នៃរូបថតអ្នកឲ្យកាន់តែស្រស់ស្អាត

Pitu គឺជាកម្មវិធីថតរូបបែប Selfie ដ៏វៃឆ្លាតបំផុតមួយ មានដំណើរការលើទាំងប្រព័ន្ធប្រតិបត្តិ iOS និង Android ។ បច្ចុប្បន្នកម្មវិធីថតរូបនេះ កំពុងឈរលើចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី AppStore និង Play Store នៃប្រទេសចិន ហុងកុង ម៉ាកាវ និងម៉ាឡេស៊ី។ សម្រាប់ប្រិយមិត្តដែលចូលចិត្តថតរូបផ្ទៃមុខរបស់ខ្លួនដោយខ្លួនឯង អាចសាកល្បងជាមួយកម្មវិធីនេះបាន ហើយវាមិនគិតថ្លៃអ្វីទេ។

លក្ខណ:សម្បត្តិ៖

  • មានសមត្ថភាពខ្ពស់ក្នុងការកែឆ្នៃរូបថត ដូចជាការកែស្ថានភាពពណ៌ បន្ថែមរូបភាពតុក្កតា ម៉ូដអក្សរ និងមានអ្វីផ្សេងៗជាច្រើនទៀត។
  • ការថតរូប ​Selfie គ្រាន់តែចុចថតមួយ នឹងទទួលបានរូបស្អាតភ្លាម
  • វាមានមុខងារ Retouch​​​ ដែលអាចបន្ថែមភាពស្រស់ស្អាតទៅដល់រូបថតរបស់អ្នក
  • វាអាចធ្វើការកែប្រែទម្រង់មុខ ដោយការពង្រីកភ្នែកឲ្យឡើងធំ ទាញរាងឱ្យស្លីម កែសម្បុរស្បែកឱ្យស កែចិញ្ចើមឲ្យមានភាពទាក់ទាញ កែបបូរមាត់ផ្កាឈូក និងហាយឡាយសក់។ល។
  • វាអាចផ្គុំរូបភាពច្រើនបញ្ចូលគ្នា រួចបង្ហាញចេញជារូបភាព ១ សន្លឹក បានតាមរយ:មុខងារ Photo Collage

ដើម្បីទាញយកកម្មវិធី Pitu សូមចុចត្រង់នេះ  (សម្រាប់ iOS) សូមចុចត្រង់នេះ (សម្រាប់ Android)៕

 

 

 

មតិយោបល់