នៅលើប្រព័ន្ធ iOS 10 ពុំមានឡើយមុខងារ Dark Mode ប៉ុន្តែ លោកអ្នកអាចបន្ថយពន្លឺអេក្រង់ឱ្យមានសភាពងងឹត ដើម្បីការពារភ្នែកកុំឱ្យផ្សារ ឬក្រហាយភ្នែកបន្ទាប់ពីសំឡើងលើអេក្រង់យូរ ជាពិសេស ការប្រើនៅពេលយប់។ ដើម្បីធ្វើដូចនេះ សូមប្រិយមិត្តអនុវត្តតាមគន្លឹះដែលបានបង្ហាញដូចខាងក្រោម៖
- ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings នៅលើ iPhone ឬ iPad របស់លោកអ្នក
- បន្ទាប់មក ចុចលើ General -> Accessibility

- ជ្រើសរើសយក Display Accommodation រួចចុចកុងតាក់បើកលើមុខងារ Invert Colors

- ចុចលើ Color Filters រួចចុចកុងតាក់បើកលើមុខងារ Color Filters និងចុចធីកលើ Grayscale

- ជាចុងក្រោយ សូមចុចអូសរបារបន្ថែម/បន្ថយពន្លឺមកដល់ចំណុចកណ្តាល ជាការស្រេច៕

មតិយោបល់