ព័ត៌មានបច្ចេកវិទ្យា

ដៃទប់លំនឹងកាមេរ៉ា GoPro ចេញហើយ តម្លៃត្រឹម ២៩៩$ ប៉ុណ្ណោះ!

ក្រុមហ៊ុន GoPro បានប្រកាសចេញដៃទប់លំនឹងកាមេរ៉ា Karma Grip ដែលមានតម្លៃ ២៩៩ ដុល្លារ និងអាចបញ្ជាទិញតាមគេហទំព័រ gopro ឬហាងគោលដៅមួយចំនួន។

Karma Grip គឺជាដៃកាមេរ៉ាដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពាក់ឱ្យកាមេរ៉ាប្រភេទ GoPro។ វាមានដងសម្រាប់ចាប់កាន់យ៉ាងងាយស្រួល អាចថ្ពក់ទៅនឹងអ្វីមួយ និងមានក្រចាប់សម្រាប់ចាប់ភ្ជាប់កាមេរ៉ា GoPro ហើយអាចរក្សាលំនឹងវីដេអូថត ក្នុងពេលដែលអ្នកប្រើប្រាស់បម្លាស់ទីបានយ៉ាងល្អឥតខ្ចោះ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចបញ្ចូនរូបថត-វីដេអូពី GoPro ទៅកុំព្យូទ័រ ដោយមិនចាំបាច់ដោះវាចេញឡើយ។ Karma Grip អាចប្រើសម្រាប់បំពាក់ Hero 5 Black ប៉ុន្តែសម្រាប់ Hero 4 Black/Silver និង Hero Session 5 ត្រូវមានខ្សែក្រវ៉ាត់បន្ថែមមួយ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃ ២៩៩,៩៩ ដុល្លារអាមេរិក៕
ប្រភពព័ត៌មាន៖ gopro

មតិយោបល់