ព័ត៌មានបច្ចេកវិទ្យា

របៀបប្រើប្រាស់ Bitmoji បង្កើតទម្រង់មុខផ្ទាល់ខ្លួន សម្រាប់ផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់

Bimoji គឺជាកម្មវិធីក្តារចុចប្រមូលផ្តុំដោយរូបភាពតុក្កតា ឈរលើចំណាត់លេខ២ ក្នុង AppStore នៅសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យលោកអ្នកអាចបង្កើតទម្រង់មុខផ្ទាល់ខ្លួនដាច់ឡែកពីគេ ហើយវានឹងធ្វើការបង្កើតចេញជារូបបង្ហាញពីអារម្មណ៍លាយឡំកាយវិការផ្សេងៗគ្នារាប់រយពាន់ ដោយស្វ័យប្រវត្តិ សម្រាប់ទុកផ្ញើសារតាមកម្មវិធីបណ្តាញសង្គមនានា ជាមួយមនុស្សជាទីស្រឡាញ់។ កម្មវិធីនេះដែរ វាផ្តោតសំខាន់ទៅលើទម្រង់មុខអ្នកបង្កើត ដែលអាចបំពេញតាមតម្រូវចិត្តប្រិយមិត្តគ្រប់ៗរូប។
ម្លោះហើយ Post Tech សូមធ្វើការបង្ហាញពីរបៀបប្រើប្រាស់កម្មវិធីដ៏គួរឲ្យស្រលាញ់នេះ ជូនអស់លោកអ្នកដូចតទៅ៖

១ – ជាដំបូង សូមធ្វើការស្វែងរក កម្មវិធី Bimoji នៅលើកម្មវិធី AppStore សម្រាប់ទូរស័ព្ទដៃ iPhone រួចទាញយកមកប្រើប្រាស់

២ – បន្ទាប់មក សូមបើកដំណើរការកម្មវិធី រួចចូរបង្កើតទម្រង់មុខដែលសាកសមទៅនឹងមុខរបស់អ្នក ដោយមានការជ្រើសរើសស្ទាយ៍សក់ ភ្នែក ច្រមុះ ជាដើម។

៣ – បន្ទាប់ពីលោកអ្នកបង្កើតរូបផ្ទាល់ខ្លួនបានហើយ សូមចូលទៅកាន់កម្មវិធី Settings > General > Keyboard > Keyboards > Add New Keyboard > Bitmoji រួចចុចលើពាក្យ Bitmoji បន្ទាប់មកទាញបើក Enable Full Access > Allow ។

ឥឡូវនេះការតំទ្បើង ត្រូវបានបញ្ចប់ ប៉ុន្តែប្រព័ន្ធកម្មវិធី iOS មិនអនុញាតឲ្យក្តារចុច Bitmoji ចុចបញ្ចូលរូបភាពដោយផ្ទាល់ទៅក្នុងប្រអប់សារបាននោះទេ ដូច្នេះពេលដែលយើងឈរនៅលើក្តាចុច Bitmoji យើងត្រូវចុចលើរូបភាពណាមួយ រួចកម្មវិធីនឹងធ្វើការថតចម្លងទុកដោយស្វ័យប្រវត្តិ ក្រោយមកអ្នកអាចចុចត្រង់ប្រអប់ផ្ញើសារ រួចជ្រើសយកពាក្យថា «Paste» ជាចុងក្រោយអ្នកនឹងទទួលបានរូបភាព Bimoji បង្ហាញក្នុងសារ។

សូមទស្សនាវីដេអូខ្លីខាងក្រោម ណែនាំពីរបៀបប្រាស់កម្មវិធីនេះ៖

មតិយោបល់