គេនៅចាំបានថា Honda បានបំបែកកំណត់ត្រាពិភពលោក Guinness World Records កាលពីឆ្នាំ២០១៥ ដែលជារថយន្តស៊ីសាំងតិចជាងគេ ក្នុងអំឡុងបើកបរចម្ងាយផ្លូវ ១៣ ៤៩៨ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសក្នុងសហគមន៍អឺរ៉ុបចំនួន ២៤ ។
ក្នុងអំឡុងពេលបើកឆ្លងកាត់២៤ ប្រទេសនោះ រថយន្ត Honda Civic Tourer ស៊ីសាំងតែ ២,៨ លីត្រ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ។
សម្រាប់ដំណើរបើកបរឆ្លងកាត់ប្រទេសនេះ គឺបើកដោយសមាជិកពីរនាក់ នៃក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រុមហ៊ុនហុងដា ប្រចាំអឺរ៉ុប គឺលោក Fergal McGrath និង Julian Warren ។ ចម្ងាយផ្លូវនៃការបើកបរធ្វើឡើងពីផ្ទះរបស់គេនៅអូស្ត្រាលី ទៅកាន់ ចក្រភពអង់គ្លេស ដោយគ្រាន់តែឈប់ចាក់សាំងចំនួន ៩ ដងតែប៉ុណ្ណោះ។សម្រាប់តម្លៃរថយន្តខាងលើគឺ ២៥ ៣៧៥ ដុល្លារអាម៉េរិក តែប៉ុណ្ណោះ ។
អាចចាត់ទុកថា Honda Civic Tourer ជារថយន្តដែលស៊ីសាំងតិចជាងគេ ក្នុងត្រកូលរថយន្តទំនើបៗ ដែលកំពុងវាយលុកទីផ្សារពិភពលោកនោះ ។
បើយោងតាមគេហទំព័រ driving បានបង្ហាញរថយន្ត Civic Coupe ដែលជារថយន្តរបស់ហុងដា ស៊េរីឆ្នាំ ២០១៦ គឺស៊ីសាំង រហូតដល់ទៅ ៥,៨ លីត្រ សម្រាប់ផ្លូវក្រៅក្រុង និង ក្នុងក្រុង ៨,៨ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ ៕
មតិយោបល់