ក្រុមហ៊ុន Nokia កាលពីថ្ងៃព្រហ្បត្តិ៍ បានថ្លែងឱ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងមួយឈុតថ្មីទៀត ដើម្បីប្រឆាំងក្រុមហ៊ុន Apple នៅតំបន់អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្នុងនោះ ក្រុមហ៊ុន Nokia បានចោទប្រកាន់ក្រុមហ៊ុន Apple ថា បានរំលោភលើកម្មសិទ្ធិបញ្ញានៃប៉ាតង់បច្ចេកវិជ្ជាចំនួន ៤០ របស់ខ្លួន ក្នុងប្រទេសចំនួន ១១ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនផលិត iPhone បានរំលោភកម្មសិទ្ធិប៉ាតង់លើបច្ចេកវិជ្ជាអ្វីនោះទេ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ភាគហ៊ុនរបស់ Nokia បានធ្លាក់ចុះជិត 5% គឺមកត្រឹម ៤,៤៩៦ អឺរ៉ូ ហើយក្រុមអ្នកវិភាគបាននិយាយថា ការប្រយុទ្ធផ្លូវច្បាប់ជាមួយក្រុមហ៊ុន Apple ដើម្បីទាមទារប្រាក់ពិន័យលើការរំលោភកម្មសិទ្ធិប៉ាតង់ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រាក់ចំណេញរបស់ក្រុមហ៊ុន៕
សូមរំឭកថា កាលពីថ្ងៃពុធ Nokia ក៏បានដាក់ពាក្យប្តឹងក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិក ពីបទរំលោភកម្មសិទ្ធិបញ្ញានៃបច្ចេកវិជ្ជាចំនួន ៣២ មុខរបស់ខ្លួន តែមួយថ្ងៃបន្ទាប់ Apple បានប្តឹងបកមកក្រុមហ៊ុន Nokia វិញ ដោយចោទថា ក្រុមហ៊ុនមួយនេះ បានលួចផ្ទេរកម្មសិទិ្ធប៉ាតង់របស់ខ្លួនទៅឱ្យក្រុមហ៊ុនភាគីទីបី ដើម្បីគាបយកលុយពីខ្លួន៕
ប្រភពព័ត៌មាន៖ fortune
មតិយោបល់