ពាក្យចចាមអារាមថ្មីមួយ ប្រភពដើមចេញពីគេហទំព័រ Mac Otakara ចង្អុលបង្ហាញថាក្រុមហ៊ុន Appleអាចនឹងពង្រីកកម្មវិធីផ្លាស់ប្តូរថ្មជូនថ្មីនៅលើ iPhone 6s ទៅដល់ iPhone 6។ ដែលក្រុមហ៊ុន Apple បានប្រកាសចេញនូវការប្តូរថ្មថ្មីជូនសម្រាប់ iPhone 6s កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រោយការត្អូញត្អែជាច្រើនពីសំណាក់អតិថិជន អំពីបញ្ហាបាត់បង់ថាមពលដោយមិនដឹងខ្លួន។ ការប៉ះពាល់នោះ កើតឡើងលើ iPhone 6s មួយចំនួនដែលផលិតចេញក្នុងអំឡុងខែតុលា និងវិច្ឆិកា ឆ្នាំ២០១៥ តែប៉ុណ្ណោះ។
ក្រុមហ៊ុន Apple បាននឹងកំពុងដំណើរការកម្មវិធីជួសជុល iPhone 6 Plus សម្រាប់បញ្ហាបញ្ជាអេក្រង់ (Touch Disease) ដែលនាំឲ្យពួកគេធ្វើការផ្លាស់ប្តូរអេក្រង់ថ្មី។ រីឯម្ចាស់ iPhone 6 មួយចំនួនក៏បានត្អូញត្អែអំពីឧបករណ៍របស់ពួកគេ បានបាត់បង់ថាមពលដោយមិនដឹងខ្លួន ដូច iPhone 6s ដែរ ប៉ុន្តែបញ្ហានេះមិនច្បាស់ទេថា វាអាចរីករាលដាលធំដូច iPhone 6s ឬបណ្តាលមកពីអាយុកាលនៃថាមពលថ្មនោះឡើយ។
បើយោងតាមសារព័ត៌មាន AppleInsider ក្រុមហ៊ុន Apple បានធ្វើសេចក្តីថ្លែងការណ៍ថា “ខ្លួនគេពុំទាន់មានគម្រោងការផ្លាស់ប្តូរថ្មជូនថ្មីសម្រាប់ iPhone 6 នោះទេ”។
ប្រភពព័ត៌មាន៖ iphonehack.com
មតិយោបល់