ព័ត៌មានបច្ចេកវិទ្យា

វិធីបិទផ្ទាំងសារ Notification ដ៏រំខាន នៅលើ Windows 10

នៅពេលដែលលោកអ្នកកំពុងធ្វើការងារនៅលើកុំព្យូទ័រដើរដោយប្រព័ន្ធ Windows 10 របស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ ខណៈពេលនោះ ផ្ទាំង Notification ចេះតែលោតចេញពីគែមអេក្រង់ជាមួយនឹងសារដំណឹងម្តងហើយម្តងទៀត​ ដើម្បីឱ្យលោកអ្នកចុចចូលមើលនេះ មើលនោះ តើលោកអ្នកនឹងមានអារម្មណ៍បែបណា?
តាមពិតទៅ Microsoft ប្រើប្រាស់សារវា គឺដើម្បីប្រើប្រាស់ Windows 10 ដើម្បីទាញយកផលប្រយោជន៍ពីការផ្សព្វផ្សាយឃោសនាពាណិជ្ជកម្មប៉ុណ្ណោះ ហើយកម្មវិធី Microsoft Edge គឺជារបស់ក្រុមហ៊ុន។

តើលោកអ្នកអាចធ្វើអ្វីបានដើម្បីដោះស្រាយបញ្ហាសារដ៏រំខានទាំងនេះ?
ចម្លើយគឺ វាពិតជាងាយស្រួលខ្លាំងណាស់ ក្នុងការបិទផ្ទាំងសារលោតដំណឹងទាំងនេះចោលនោះ ដោយលោកអ្នកគ្រាន់តែ៖

– ចុចក្នុងប្រអប់ស្វែងរក “Search” ហើយវាយពាក្យ “notification”
– បន្ទាប់មក ចុចលើ “Notifications and actions settings”
– រួចអូសផ្ទាំងកម្មវិធីចុះមកក្រោមបន្តិចដើម្បីចូលទៅកាន់ផ្នែក Notification ហើយចុចលើប៊ូតុង (ON/OFF) ដើម្បីបិទវា នោះលោកអ្នកនឹងលែងមានអ្វីមករំខានតទៅទៀតហើយ។

មតិយោបល់