ព័ត៌មានបច្ចេកវិទ្យា

Sony បង្ហាញអង្គញាណកាមេរ៉ាថ្មី អាចថតវីដេអូខ្នាត ១០៨០p ល្បឿន ១០០០ ប៉ុស្តិ៍/វិនាទី

ក្រុមហ៊ុន Sony ទើបបង្ហាញអង្គញាណកាមេរ៉ាជំនាន់ថ្មីមួយ ដែលមានសមត្ថភាពចាប់យករូបភាពវីដេអូខ្នាត ១០៨០p ក្នុងកម្រិតល្បឿនរហូតដល់ទៅ ១០០០ ប៉ុស្តិ៍/វិនាទី។

អង្គញាណរូបភាពថ្មីមិនធ្លាប់មានរបស់ក្រុមហ៊ុននេះ ត្រូវបានដាក់បន្ថែមនូវបន្ទះ RAM មួយសម្រាប់ជួយបង្កើនល្បឿនចាប់យករូបភាពកម្រិតខ្ពស់ និងអង្គញាណរូបភាព CMOS ចំនួន ៣ ស្រទាប់។

វាអាចផ្តិតយករូបភាពពីរដងក្នុងពេលតែមួយ ដោយមួយក្នុងល្បឿន ១០០០ ប៉ុស្តិ៍/វិនាទី និងមួយទៀតក្នុងល្បឿនធម្មតា បន្ទាប់មករូបភាពទាំងពីរ ត្រូវបញ្ជូនទៅផ្ទុកបណ្តោះអាសន្នក្នុង RAM ជាប់ម៉ាស៊ីនដែលមានទំហំ ១ ជីហ្គាបៃយ៍។

ជាមួយបន្ទះអង្គញាណថ្មីនេះ អនុញ្ញាតឱ្យកាមេរ៉ាអាចផ្តិតយករូបសកម្មភាពល្បឿនយឺតៗ ជាមួយល្បឿនធម្មតាក្នុងវីដេអូតែមួយបានយ៉ាងរលូន។

អង្គញាណកាមេរ៉ានោះដែរ គឺមានទំហំ ២១ មេហ្គាភិចសែល អាចផ្តិតយករូបភាពវីដេអូខ្នាត 4k ក្នុងកម្រិតល្បឿន ៦០ ប៉ុស្តិ៍/វិនាទី និងខ្នាត ១០៨០p ក្នុងកម្រិតល្បឿន ២៤០ ប៉ុស្តិ៍/វិនាទី៕

ប្រភពព័ត៌មានៈ gsmarena

មតិយោបល់