ព័ត៌មានបច្ចេកវិទ្យា

ប្រើ iPhone គួរចេះចែករំលែក Wi-Fi ទៅឲ្យអ្នកដទៃ

សព្វថ្ងៃតម្រូវការសេវា Wi-Fi មានគ្រប់ទីកន្លែង តែមិនមែនមានន័យថា ទីណាក៏មានសេវា Wi-Fi ទៅដល់ទេ។ ផ្ទុយមកវិញ មានតែសេវាអ៊ិនធើណែតទូរស័ព្ទដៃនោះទេ ដែលអាចប្រើប្រាស់បានសព្វទីកន្លែង លើកលែងតែតំបន់ភ្នំដាច់ស្រយាលនានាប៉ុណ្ណោះ។

ហើយដើម្បីទទួលបានសេវា Wi-Fi គ្រប់ទីកន្លែងដែលមានសេវាអ៊ិនធើណែតទូរស័ព្ទដៃនោះ យើងត្រូវធ្វើការបំប្លែងសេវាអ៊ិនធើណែតចេញពីទូរស័ព្ទដៃស្មាតហ្វូនរបស់យើង ឲ្យទៅជាសេវា Wi-Fi Hotspot មានន័យថា ធ្វើការចែករំលែកសេវាអ៊ិនធើណែតពីទូរស័ព្ទដៃទៅកាន់ឧបករណ៍ដទៃ។

វិធីចែករំលែកសេវា Wi-Fi នៅលើទូរស័ព្ទដៃ iPhone

១ – បើកកម្មវិធី Settings នៅលើផ្ទាំងកម្មវិធី

២ – ចុចលើពាក្យ Cellular

៣ – ទាញបើកកុងតាក់ Cellular Data

៤ – ក្រោយពេលបើក Cellular Data រួច សូមចុចលើពាក្យ Personal Hotspot (ផ្ទាំងថ្មីមួយទៀតនឹងលោតចេញមក)

៥ – ទាញបើកកុងតាក់ Personal Hotspot (លោកអ្នកមាន ២ ជម្រើស)

  • ជម្រើសទី​ ១ – Turn on Wi-Fi and Bluetooth មានន័យថាចែករំលែកសេវាអ៊ិនធើណែតតាមរយ: Wi-Fi Hotspot
  • ជម្រើសទី ២ – USB only មានន័យថាចែករំលែកសេវាអ៊ិនធើណែតតាមរយ:រន្ធដោត USB ទៅកាន់កុំព្យូទ័រ

៦ – សូមជ្រើសរើសយក Turn on Wi-Fi and Bluetooth ដើម្បីចែករំលែកសេវាអ៊ិនធើណែតតាមរយ: Wi-Fi Hotspot

៧ – ចុចលើពាក្យ Wi-Fi Password ដើម្បីកំណត់លេខកូដសម្ងាត់ (បញ្ជាក់៖ លេខកូដតម្រូវឲ្យបញ្ចូលលើសពី ៨ ខ្ទង់)

៨ – ក្រោយពេលកំណត់លេខកូដរួច សូមចុចពាក្យថា Done

៩​ – ជាចុងក្រោយអ្នកដទៃច្បាស់ជាឃើញសេវា Wi-Fi ដែលយើងបានចែករំលែកមានឈ្មោះដូចគ្នាទៅនឹងឈ្មោះទូរស័ព្ទដៃ iPhone អីចឹងដែរ។

វិធីឆែកមើល និងផ្លាស់ប្តូរឈ្មោះទូរស័ព្ទដៃ iPhone

១ – បើកកម្មវិធី Settings នៅលើផ្ទាំងកម្មវិធី

២ – ចុចលើពាក្យ General

៣ – ចុចលើពាក្យ About

៤ – ខាងស្តាំពាក្យ Name គឺជាឈ្មោះតំណាងទូរស័ព្ទដៃ iPhone

៥​ – ចុចលើឈ្មោះ និងធ្វើការផ្លាស់ប្តូរតាមតម្រូវការ

សូមកុំភ្លេចចែករំលែកវិធីនេះជូនដល់មិត្តភក្រ្ត័ និងបងប្អូនជាទីស្រលាញ់ឲ្យបានយល់ដឹងគ្រប់គ្នាផង៕ សូមអគុណ!

មតិយោបល់