បើទោះបីជា លោកអ្នកអាចសាវីដេអូនៅលើកម្មវិធី YouTube ចុះឡើងបានក៏ដោយ ក៏លោកអ្នកនៅតែមានអារម្មណ៏ថា រាល់ការសារដោយចាប់ទាញត្រង់ចំណុចកំពុងចាក់ វាអាចខុស ឬមិនចំត្រង់ចំណុចដែលយើងចង់បានដោយងាយស្រួលនោះឡើយ។
ដោយឡែក កំណែថ្មីរបស់កម្មវិធី YouTube បានដាក់បន្ថែមប៊ូតុងបំបាំងខ្លួនចំនួន ២ គ្រាប់។ ទីមួយគឺស្ថិតនៅផ្នែកខាងឆ្វេងផ្ទៃវីដេអូ ទីពីរស្ថិតនៅផ្នែកខាងស្តាំ។
ដើម្បីចុចប៊ូតុងដែលលាក់ខ្លួននោះបាន ប្រិយមិត្តត្រូវចុចពីរដងផ្ទួនគ្នាត្រង់ផ្ទៃខាងឆ្វេង ឬខាងស្តាំនៃការបង្ហាញវីដេអូ
ហើយការចុចពីរដងនេះ ត្រង់ខាងឆ្វេង បញ្ជាក់ថាសាវីដេអូថយក្រោយ ឬខាងស្តាំបញ្ជាក់ថាសាវីដេអូទៅមុខ (បញ្ជាក់បន្ថែម៖ ការចុចសារម្តង អាចរំកិលចំណុចចាក់វីដេអូបាន ១០ វិនាទី) ។
ប្រិយមិត្តត្រូវតែធ្វើការអាប់ដេតកម្មវិធី YouTube ទៅកាន់ជំនាន់ចុងក្រោយ ដើម្បីទទួលបានកំណែថ្មីមួយនេះ៕
មតិយោបល់