ក្រុមហ៊ុន Apple ទើបបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone ទូទៅ អាចដំឡើងប្រើប្រព័ន្ធ iOS 11.1 ជំនាន់សាកល្បងរបស់ខ្លួន ដោយពាំនាំមកជាមួយរូបភាព emoji ស្អាតៗជាច្រើន និងការកែកំហុសឆ្គងមួយចំនួនផ្សេងៗ។ ដូច្នេះ បើលោកអ្នកអន្ទសាមិនអាចរងចាំរហូតដល់ជំនាន់សម្រេចរបស់វាចេញ អាចទាញយក និងដំឡើងប្រើជាមុនបាន តាមវិធីដែលPost Techលើកយកមកបង្ហាញខាងក្រោម។
តម្រូវការអនុវត្ត៖
- ទូរសព្ទ iPhone ត្រូវភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi
- ទូរសព្ទ iPhone ត្រូវមាននៅសល់ថាមពលថ្មចាប់ពី ៥០% ឡើង
- iPhone ត្រូវចាប់ពីស៊េរី 5s ឡើងទៅ
របៀបអនុវត្ត៖
- ចូលទៅកាន់កម្មវិធី Safari រួចវាយអាសយដ្ឋាន apple.com រួចចុចលើប៊ូតុង Sign Up
- បន្ទាប់មក វាយបញ្ចូលឈ្មោះ និងលេខសម្ងាត់គណនី Apple ID ផ្ទាល់ខ្លួនរបស់លោកអ្នក
- បន្ទាប់មកទៀត លោកអ្នកត្រូវចុចយល់ព្រមលើលក្ខន្តិក:របស់ Apple ដោយចុចលើប៊ូតុង Accept
- ជាបន្ត សូមទាញរបារកម្មវិធីខាងលើមកខាងស្តាំ រួចចុចលើ Enroll Your Devices ហើយចុចលើ iOS
- បន្ទាប់មក សូមអូសផ្ទាំងកម្មវិធីចុះមកខាងក្រោម រួចចុចលើប៊ូតុង Download Profile ហើយចុចលើ iPhone -> Install -> Install -> Restart
- បន្ទាប់ពីទូរសព្ទបិទ/បើករួចហើយ សូមចូលទៅកាន់កម្មវិធី Settings -> General -> Software Update ហើយចុចលើ Download and Install
- ជាចុងក្រោយ សូមរងចាំរហូតដល់ដំណើរការទាញយកចប់ ដែលវានឹងមានរយ:ពេលលឿន ឬឆាប់តាមល្បឿនអិុនធើណែត Wi-Fi របស់លោកអ្នក រួចចុច Activate កម្មវិធីតាមលំដាប់លំដោយ តាមការណែនាំ និងទាញទារ ជាការស្រេច។បញ្ជាក់:ដើម្បីសុវត្ថិភាពទិន្នន័យលើទូរសព្ទ លោកអ្នកគួរទាញវាទៅរក្សាទុក មុនពេលចាប់ផ្តើមដំឡើងទៅកាន់ iOS 11 ជំនាន់សាកល្បងបាន តាមវិធីនេះរបៀបទាញទិន្នន័យលើ iPhone ទៅរក្សាទុក និងទាញយកមកប្រើវិញ ដោយមិនចាំបាច់ប្រើកុំព្យូទ័រនិងបើចង់ទម្លាក់វាមកកាន់ iOS 10 វិញ អាចធ្វើតាមវិធីនេះវិធីទម្លាក់ iOS 11 មកកាន់ iOS 10៕
មតិយោបល់