ព័ត៌មានបច្ចេកវិទ្យា

ក្តារចុចអាលុយមីញ៉ូមអត់ប្រើខ្សែយីហោ Matias ស្ទើរតែច្រឡំផលិតផលរបស់ក្រុមហ៊ុន Apple [វីដេអូ]


បើទោះបីជាក្រុមហ៊ុន Apple ធ្លាប់បានផលិតចេញនូវក្តារចុចអាលុយមីញ៉ូមអត់ប្រើខ្សែ ផ្ទាល់ខ្លួនហើយក៏ដោយ ក៏នៅពុំទាន់ជាក្តារចុចខ្នាតធំ (full-sized) នៅឡើយទេ។

Matias គឺជាក្រុមហ៊ុនផលិតគ្រឿងបំពាក់កុំព្យូទ័រ ចាប់តាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ កំពុងលេបយកចំណែកទីផ្សារ ក្តារចុចអត់ប្រើខ្សែ ខ្នាតធំ ដែលក្រុមហ៊ុន Apple គួរផលិតម៉ូដហ្នឹងដែរ។

ក្រុមហ៊ុន Matias កំពុងដាក់លក់ ក្តារចុចអាលុយមីញ៉ូមអត់ប្រើខ្សែមួយក្នុងតម្លៃ ៩៩ ដុល្លារ ដែលបង្កភាពភ្ញាក់ផ្អើលទៅដល់ក្រុមហ៊ុន Apple ព្រោះថាស្រដៀងគ្នាទៅនឹងផលិតផល និងគំនិតនៃរចនាបថរបស់ Apple ស្ទើរទាំងស្រុង។

ក្តារចុចអត់ខ្សែយីហោ Matias នេះផ្តល់ជូន ៤ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ប្រាក់ ប្រផេះ មាស និងផ្កាឈូកមាស។ ដែលពណ៌ទាំងនេះគឺចម្លងចេញពីពណ៌សម្បុររបស់កុំព្យូទ័រ MacBook និង Macbook Pro។

គួរបញ្ជាក់ដែលថា ក្តាចុច Matias នេះគឺជាក្តារចុចដែលក្រុមហ៊ុន Apple គួរតែបង្កើតវាឡើង។ វាគឺជាក្តារចុច full-size ភ្ជាប់តាមរយ:​ Bluetooth តែ Apple មិនបានផលិតវាចេញមកទេ។

បើសិនជាប្រិយមិត្តចង់ស្វែងរកទិញក្តារចុចមួយនេះ សូមចូលទៅកាន់ គេហទំព័រ Matias ដោយផ្ទាល់​ ឬនៅលើហាងទំនិញអនឡាញ Amazon ជាមួយនឹងតម្លៃ ៩៩ ដុល្លារ៕

សូមទស្សនាវីដេអូការប្រើប្រាស់ដំបូងទៅលើក្តាចុចមួយនេះ៖

 

ប្រភព៖ 9to5mac.com

មតិយោបល់