តើប្រិយមិត្តធុញទ្រាន់ដែរឬទេ ពេលដែលទូរសព្ទដៃ iPhone របស់ខ្លួនញ័រឡើងឮសូរសំឡេងត្រឺតៗគ្រប់ពេលដែលមានសារថ្មីផ្ញើចូល? បើដូច្នេះមែន គួរតែបិទវាចោលទៅ!
តាមរយៈ iOS 11 ក្រុមហ៊ុន Apple ផ្តល់នូវរបៀបបិទតាមពីរផ្លូវ: ទី១ គឺបិទញ័រគ្រប់សារផ្ញើចូលគណនីអីុម៉ែលនានាដែលបានចុះឈ្មោះក្នុងទូរសព្ទ ឯទី២ គឺបិទតែចំពោះគណនីអីុម៉ែលជាក់លាក់ណាមួយប៉ុណ្ណោះ។
ដើម្បីជ្រាបច្បាស់ពីវិធីបិទនេះ Post Tech សូមបង្ហាញជូនប្រិយមិត្តដូចខាងក្រោម៖
១- បិទញ័រគ្រប់គណនីទាំងអស់
– ចូលទៅកាន់កម្មវិធី Settings -> Sounds & Haptics
– អូសផ្ទាំងកម្មវិធីចុះមកក្រោមបន្តិច រួចចុចលើ New Mail
– អូសផ្ទាំងកម្មវិធីឡើងទៅលើបំផុត រួចចុចលើ Vibration
– អូសផ្ទាំងកម្មវិធីចុះមកក្រោមបំផុត ហើយរើសយក None
– ចុចចាកចេញជាការស្រេច។
https://youtu.be/lix_UTdLcAA
២- បិទញ័រចំពោះសារផ្ញើចូលមកកាន់គណនីអីុមែលជាក់លាក់ណាមួយ
– ចូលទៅកាន់កម្មវិធី Settings -> Notifications រួចចុចលើ Mail
– លោកអ្នកនឹងឃើញគណនីអីុមែលដែលខ្លួនបានចុះឈ្មោះលើទូរសព្ទ iPhone របស់ខ្លួនកន្លងមក។ សូមចុចលើគណនីណាមួយដែលលោកអ្នកចង់បិទញ័រពេលមានសារថ្មីផ្ញើចូលមក ហើយចុចលើ Sounds
– អូសផ្ទាំងកម្មវិធីឡើងលើ ហើយចុចលើ Vibration
– អូសផ្ទាំងកម្មវិធីចុះក្រោម ហើយចុចលើ None ជាការស្រេច៕
https://youtu.be/HhznLtGmlvM
មតិយោបល់