ព័ត៌មានបច្ចេកវិទ្យា

Nokia 3310 ល្បីដល់គេយកទៅរចនាផ្គាប់ចិត្តអ្នកគាំទ្របុរសខ្លាំង Putin

ការវិលត្រឡប់របស់អតីតទូរសព្ទដៃដែលមានការកោតសរសើរបំផុតកាលពីជាងមួយទសវត្សន៍ មុន ឋិតក្នុងរូបរាងថ្មី នៅឯសមាជ MWC ប៉ុន្មានថ្ងៃមុននេះ ពិតជាបានធ្វើឱ្យរំជួយពេញពិភពទូរសព្ទចល័ត។

ប៉ុន្តែ អ្វីដែលគួរឱ្យរំជួយចិត្តជាងនេះទៅទៀតនោះគឺ ទូរសព្ទដៃដ៏តូចច្រឡឹងនេះ ត្រូវបានក្រុមហ៊ុនមួយឈ្មោះ Caviar ប្រកាសចេញជំនាន់ពិសេសមួយរបស់វា ដោយបន្ថែមរចនាបថយ៉ាងល្អវិចិត្រ រំលេចរូបប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក Vladimir Putin មួយកំណាត់ខ្លួនធ្វើអំពីមាស ដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់លោក។ ក្រៅពីនេះ ក៏មានដែរអក្សរចារឹកស្រង់ចេញពីបទចម្រៀងភ្លេងជាតិរបស់រុស្ស៊ីមួយផ្ទាំងនៅខាងក្រោមរូបរបស់លោក Putin ព្រមទាំងប៊ូតុងចុចពណ៌មាស និងប្រើសម្បកឈើយ៉ាងល្អប្រណិត។

Nokia 3310 Supremo Putin នេះ ត្រូវបានដាក់ឱ្យបញ្ជាទិញក្នុងតម្លៃ ១៦៩០ ដុល្លារ ហើយវានឹងផលិតចេញក្នុងចំនួនដ៏តិចតួចមួយសម្រាប់តែអតិថិជនណាដែលស្រឡាញ់គាំទ្របុរសខ្លាំងនៅរុស្ស៊ីប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់បាន ក៏អាចកម្ម៉ង់ទិញវាបានដែរ តាមអសយដ្ឋាន www.caviar-phone.ru

ប្រភពព័ត៌មាន: theregister

មតិយោបល់