ព័ត៌មានបច្ចេកវិទ្យា

ផ្ទាំងអេក្រង់ចេះតែធ្លាក់ចុះអីចឹងឬ? អាចបិទវិញបានតាមវិធីនេះ!

ចំពោះប្រិយមិត្តដែលប្រើប្រាស់ iPhone ចាប់ពីស៊េរី 6 ឡើងទៅ ប្រាកដជាធ្លាប់ជួបប្រទះផ្ទាំងកម្មវិធីទូរស័ព្ទស្រុតចុះក្រោមបន្តិច ដែលប្រិយមិត្តខ្លះមានការងឿងឆ្ងល់ ឬយល់ខុសលើវា។  តាមពិតវាគឺជាមុខងារ Reachability ផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើម្រាមដៃឈោងវាស់ដល់ផ្ទាំងកម្មវិធីផ្នែកខាងលើនៃអេក្រង់ ដោយសារតែអេក្រង់ទូរសព្ទធំពេក មិនអាចប្រើមេដៃម្ខាងឈោងដល់។

ជាធម្មតាមុខងារនេះ តែងតែបើកស្រាប់នៅពេល ដែលធ្វើឱ្យផ្ទាំងកម្មវិធីលើអេក្រង់ចេះតែស្រុតចុះ ប្រសិនបើលោកអ្នកច្រទ្បំចុចប៉ះសើៗលើប៊ូតុង Home ចំនួន ២ ដងស្ទួនគ្នា។ ចំពោះប្រិយមិត្តណាដែលមិនពេញចិត្តមុខងារនេះ ដោយគិតថាវាគួរឲ្យរំខាន អាចបិទមិនឲ្យលោតចេញបាន​ តាមវិធីខាងក្រោម៖

របៀបបិទ ឬបើកមុខងារ Reachability

១ – ចុចបើកកម្មវិធី Settings នៅលើផ្ទាំងកម្មវិធី iPhone

២ – ចុចចូល General -> Accessibility បន្ទាប់មក អូសផ្ទាំងកម្មវិធីចុះក្រោមបង្អស់ រួចចុចលើ Reachability

៣ – ចុចប៉ះកុងតាក់បិទ ឬបើក មុខងារនេះ តាមតម្រូវការលោកអ្នក៕

មតិយោបល់