ព័ត៌មានបច្ចេកវិទ្យា

iOS 10.3.2 ចេញមកហើយ! កាន់តែប្រសើរជាងមុន

នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 10.3.1 ទើបចេញថ្មីថ្មោង យើងឃើញមានកំហុសឆ្គងតិចតួច ដែលអាចបណ្តាលឲ្យ iPhone/iPad គាំងបានទៀតផង ម្ល៉ោះហើយក្រុមហ៊ុន Apple ក៏បានរួសរាន់ធ្វើកំណែប្រព័ន្ធ និងបានបញ្ចេញជំនាន់ iOS 10.3.2 ថ្មីមកដោះស្រាយរាល់បញ្ហាចាស់ចោល ជំនួសមកវិញ នៅប្រព័ន្ធការពារយ៉ាងរឹងមាំ រួមទាំងដំណើរការបានលឿនជាងមុនទៀតផង។

កំណែថ្មីនេះ ដាក់ឲ្យដោនឡូដដោយផ្ទាល់នៅលើ iPhone/iPad តាមរយ: OTA (Over The Air) ដោយចុចចូលកម្មវិធី Settings -> General -> Software Update រង់ចាំបន្តិច នឹងឃើញមានប៊ូតុង Download and Install ក្រោយមកសូមចុចលើវា​ រង់ចាំដំណើរការទាញយកចប់ iPhone/iPad នឹងលោតចេញប៊ូតុងថ្មី ដែលតម្រូវឲ្យចុច Install ម្តងទៀត រួចវាយបញ្ចូលលេខសម្ងាត់ iPhone ដើម្បីបញ្ជាក់ដំណើរការ។

ចំណាំ៖ ត្រូវភ្ជាប់ទៅកាន់បណ្តាញអ៊ិនធើណែតតាមរយ:ប្រព័ន្ធ Wi-Fi៕

មតិយោបល់