ព័ត៌មានបច្ចេកវិទ្យា

យល់យ៉ាងណាដើម្បីឲ្យថ្ម iDevice ប្រើប្រាស់បានកាន់តែយូរ

ជាធម្មតាម្នាក់យល់ច្រឡំច្រើនលើការងារដែលមានស្រាប់ និងចំណុចមួយចំនួនដែល Apple មិនបានបង្ហាញឲ្យលំអិត ធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននិយាយតៗគ្នាថា ត្រូវធ្វើបែបនេះ ឬបែបនោះដើម្បីរក្សាការប្រើប្រាស់ល្អប្រសើរបំផុត។

ផ្ទុយទៅវិញអ្នកបានសួរហើយឬនៅថា ការប្រើប្រាស់បែបនោះត្រូវនឹងតម្រូវការរបស់អ្នកដែរឬទេ? គឺទេ!
ប្រាកដណាស់វាមិនអាចជួយសម្រួលការងាររបស់អ្នកទេ ផ្ទុយទៅវិញបែរជាក្លាយជាទូរស័ព្ទដុំថ្មទៅវិញ ដោយត្រូវស្ពាយតាមខ្លួនមិនអាចធ្វើអ្វីកើត។

Post Tech ឲ្យដំណោះស្រាយខ្លះៗ និងពន្យល់ពីការប្រើប្រាស់មុខងារមួយចំនួន

១. ពិនិត្យមើល Background Refresh
Background Refresh ជាមុខងារមួយរបស់ iOS ដើម្បីទាញយកព័ត៌មាន ឬបញ្ជូនព័ត៌មានទៅកាន់ Server វិញ ជាធម្មតាកម្មវិធីសឹងទាំងអស់នឹងត្រូវបានបើក ប៉ុន្តែការងាររបស់អ្នកលើអ្វីហើយចាំបាច់ជាងគេ អ្នកបើកឲ្យដំណើរការងារនោះបានហើយ។ បើសិនជា Apps ទាំងនោះមិនចាំបាច់បិទទាំងអស់កាន់តែប្រើសើរសម្រាប់អាយុកាលរបស់ថ្ម។

វិធី ចូលទៅកាន់ Settings > General > Background Refresh

២. មិនចាំបាច់បិទកម្មវិធីដែលធ្លាប់បើកហើយទេ
ហេតុុអ្វីបែរជាមិនបាច់បិទទៅវិញ? រាល់ពេលដំណើរការកម្មវិធីឡើងវិញម្ដងៗនោះវានឹងដំណើរការចាប់ពីដំណើរនៃការងារជាច្រើន និងទៅបង្កើត Memory ថ្មីឡើងវិញ ខុសពីអ្នកបើកកម្មវិធីចោល វានឹងបើកដំណើរការលើ Memory ចាស់។
ធ្វើបែបនឹងយឺតម៉ាស៊ីនទៅ? ពិតវាអាចយឺតសម្រាប់ iDevice ដែលមានអង្គចងចាំតូច ដូចជា iPhone 5S ចុះ ផ្ទុយទៅវិញវាមិនយឺតនោះទេ ហើយធ្វើឲ្យការដំណើរការចាប់ផ្ដើមដំបូងកាន់តែលឿន។ លើកលែងកម្មវិធីមួយចំនួនប៉ុណ្ណោះដែរតម្រូវឲ្យមានការ បិទបើកឡើងវិញ តាមលក្ខខណ្ឌប្រើប្រាស់របស់ក្រុមអភិវឌ្ឍន៍បានកំណត់

៣. ពិនិត្យមើលអាយុកាលរបស់ថ្ម
សម្រាប់ជំនាន់ iOS 11.3 ឡើងទៅ Apple បានដាក់បញ្ចូលមុខងារមួយដើម្បីឲ្យអ្នកដឹងថាកម្រឹតកាន់ថាមពលរបស់ថ្មសល់កម្រឹតណា ឬត្រូវផ្លាស់ប្ដូរចេញហើយ?
ដើម្បីអាចពិនិត្យបាននោះដោយគ្រាន់តែចូលទៅកាន់ Settings > Battery > Battery Health (Beta)
សម្រាប់អ្នកប្រើប្រាស់ iOS ទៀបជាង 11.3 វិធីនេះបាន ស្វែងរកព័ត៌មានការប្រើប្រាស់ថ្ម របស់ Mac និង ឧបករណ៍ iOS

រូបភាពខាងក្រោមនេះ គឺបានប្រើប្រាស់កម្មវិធី coconut Battery ទៅលើ iPhone 4S របស់ខ្ញុំ ដែលទើបតែប្ដូរថ្មហើយ លទ្ធផលគឺជាងថាអត់ថ្មប្ដូរឲ្យទេមានតែថ្មចាស់ៗ ហើយក៏កាន់ភ្លើងមិនបានយូរដែរ

៤. ប្រើប្រាស់ Low Power Mode
វាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានការងារច្រើនលើ iDevice. Low Power Mode បានធ្វើការកាត់បន្ថយការប្រើប្រាស់ច្រើនទាំង Memory និង GPU ដែលធ្វើឲ្យប្រើប្រាស់ថាមពលថ្មបានកាន់តែយូរ

វិធីកំណត់ Low Power Mode ចូលទៅកាន់ Settings > Battery > Low Power Mode

៥. ពិនិត្យលើ Notification
វាចាំបាច់ណាស់ព្រោះមាន Apps ខ្លះអាចនឹង​ Alert Notification ច្រើនក្នុងមួយថ្ងៃ ក៏ជាហេតុដែលធ្វើឲ្យទូរស័ព្ទរបស់អ្នកឆាប់អស់ថ្មផងដែរ អ្នកគួរតែពិនិត្យមើលថា Notification កម្មវិធីអ្វីខ្លះមិនតម្រូវការចាំបាច់បិទវាចោល

៦. Power Bank ឬ Battery Case
វាចាំបាច់ណាស់ទោះអ្នកមិនត្រូវការ ឬត្រូវការប្រើប្រាស់ច្រើនបែបណាក៏ដោយគួរតែមានឧបករណ៍ថាមពលចលត ដើម្បីបំពេញតម្រូវការ និងការប្រើប្រាស់។

មតិយោបល់