ព័ត៌មានបច្ចេកវិទ្យា

១២ កម្មវិធី ទើបឈ្នះពានរង្វាន់ឌីហ្សាញលេចធ្លោរបំផុតពីក្រុមហ៊ុន Apple ឆ្នាំនេះ

កាលពីថ្ងៃពុធ នៅ​​ឯសន្និសិទប្រចាំឆ្នាំ WWDC17 របស់ក្រុមហ៊ុន Apple មានការប្រកាសឈ្មោះកម្មវិធីជាច្រើន ដែលឈ្នះបានពានរង្វាន់ឌីហ្សាញលេចធ្លោរបំផុត Design Award ប្រចាំឆ្នាំនេះ។ Design Award នឹងប្រគល់ជូនកម្មវិធីណាដែលទើបចេញមកថ្មី ពាំនាំអត្ថប្រយោជន៍ជាច្រើន និងលាយឡំការឌីហ្សាញយ៉ាងប្រណិត។ ហើយនេះគឺជាពានរង្វាន់ធំជាងគេប្រចាំក្រុមហ៊ុន ដែលនឹងត្រូវប្រគល់ទៅដល់អ្នកដែលបានបង្កើតកម្មវិធីទាំងនោះឡើង។ គួររំឭកដែលថា មានពេលខ្លះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ នឹងទិញយកក្រុមហ៊ុនបង្កើតកម្មវិធីណាមួយ ក្នុងចំណោមកម្មវិធីដែលឈ្នះពានរង្វាន់នេះផងដែរ។

@ខាងក្រោមនេះគឺជាឈ្មោះកម្មវិធីទាំង ១២ ដែលឈ្នះបានពានរង្វាន់ Design Award ប្រចាំឆ្នាំនៅក្រុមហ៊ុន Apple៖

  • Lake ជាកម្មវិធីផាត់ពណ៌រូបភាពដ៏ស្រស់ស្អាត ថែមទាំងធ្វើការបានយ៉ាងល្អជាមួយនិងប៊ិក Apple Stylish – ចុចដោនឡូដ ឥតគិតថ្លៃ

  • Bear ជាកម្មវិធីកត់ត្រាទាំងការសរសេរ និងការគូររូប – ចុចដោនឡូដ ឥតគិតថ្លៃ

  • Kitchen Stories ជាកម្មវិធីរុករកមុខម្ហូបថ្មីៗ​ និងប្លែកៗ – ចុចដោនឡូដ ឥតគិតថ្លៃ

  • Elk ជាកម្មវិធីបម្លែងរូបិយប័ណ្ណ អាចប្រើបាននៅលើនាឡិកាដៃ Apple Watch – ចុចដោនឡូដ ឥតគិតថ្លៃ

  • Enlight ជាកម្មវិធីកែឆ្នៃរូបភាពបានយ៉ាងរហ័ស – ចុចដោនឡូដ តម្លៃ $3.99

  • AirMail 3 ជាកម្មវិធីផ្ញើសារអេឡិចត្រូនិច តាមរយ:មុខងារ Siri – ចុចដោនឡូដ តម្លៃ $3.99

  • Blackbox ជាកម្មវិធីហ្គេមប្រភេទ Puzzle – ចុចដោនឡូដ ឥតគិតថ្លៃ

  • Splitter Critters ជាកម្មវិធីហ្គេមសម្រាប់ក្មេង និងពេញវ័យ – ចុចដោនឡូដ តម្លៃ $2.99

  • Mushroom 11 ជាកម្មវិធីហ្គេមជំនះឧបសគ្គ – ចុចដោនឡូដ តម្លៃ $4.99

  • Old Man’s Journey ជាកម្មវិធីហ្គេមបែបផ្សងព្រេង – ចុចដោនឡូដ តម្លៃ $4.99

ប្រភពព័ត៌មាន៖ businessinsider

មតិយោបល់