ព័ត៌មានបច្ចេកវិទ្យា

Apple ព្រមសង Nokia ២$ ពាន់លាន ដើម្បីបញ្ចប់ជម្លោះប៉ាតង់បច្ចេកវិទ្យា ៣២ មុខ

ក្រុមហ៊ុន Apple ត្រូវបានក្រុមហ៊ុន​ Nokia អះអាងថា បានយល់ព្រមបង់ប្រាក់សំណងចំនួន ២ ពាន់លានដុល្លារ ពាក់ព័ន្ធទៅនឹងការរំលោភកម្មសិទ្ធិបញ្ញាប៉ាតង់បច្ចេកវិទ្យាចំនួន ៣២ មុខ របស់ខ្លួន ដែលបានឈានទៅដល់ការ​ប្តឹងផ្តល់គ្នាកាលពីចុងខ្នាំ ២០១៦។

លុះមកទល់ខែឧសភា ក្រុមហ៊ុនយក្សទាំងពីរក៏បានចរចារសម្របសម្រួលគ្នា ដោយភាគីក្រុមហ៊ុន Apple យល់ព្រមសងថ្លៃខូចខាតដល់ក្រុមហ៊ុន Nokia ជាមួយទឹកប្រាក់ចំនួន ១.៧ ពាន់លានអឺរ៉ូ ឬស្មើនឹង ២ ពាន់លានដុល្លារ ជាថ្នូរនឹងការដកពាក្យបណ្តឹងផ្លូវច្បាប់។

តាមរយៈកិច្ចព្រមព្រៀងនោះដែរ Nokia នឹងផ្តល់ឱ្យក្រុមហ៊ុន Apple នូវសេវាកម្ម និងផលិតផលសម្រាប់បម្រើដល់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញជាក់លាក់ផ្សេងៗ ខណៈ Apple នឹងលក់ទៅឱ្យក្រុមហ៊ុន Nokia វិញនូវផលិតផលសម្រាប់គាំពារសុខភាពឌីជីថលនៅក្នុងផ្សារលក់រាយ និងអនឡាញរបស់ខ្លួន ហើយក្រុមហ៊ុនទាំងពីរ ក៏បានសន្យាសហការគ្នាបង្កើតផលិតថែទាំសុខភាពឌីជីថលសម្រាប់ថ្ងៃអនាគតផងដែរ។

គួររំឭកថា កាលពីចុងឆ្នាំ ២០១៦ ក្រុមហ៊ុន​ Nokia បានប្តឹងក្រុមហ៊ុន Apple ពីបទរំលោភកម្មសិទ្ធបញ្ហា​លើ​បច្ចកវិទ្យារបស់ខ្លួនចំនួន ៣២ មុខ ដែលគ្របដណ្តប់ទៅលើអេក្រង់ កម្មវិធី ផ្ទាំងកម្មវិធីប្រើប្រាស់ បន្ទះឈីប កូដវីដេអូ អង់តែន និងមុខងារជាច្រើនផ្សេងៗទៀត៕

ប្រភពព័ត៌មានៈ zdnet

មតិយោបល់