ព័ត៌មានសុខភាព

តើមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកទទួលទានវីតាមីន C ច្រើនពេក?

វីតាមីនC គឺជាប្រភពនៃសារធាតុចិញ្ចឹមដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់ថែរក្សាសុខភាពកោសិកា ស្បែក សរសៃឈាម ឆ្អឹង និងជួយព្យាបាលរបួសឲ្យឆាប់ជាសះស្បើយឡើងវិញ។ លើសពីនេះទៅទៀត ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា វីតាមីន C អាចជួយកាត់បន្ថយជំងឺផ្តាសាយផងដែរ។
ប្រសិនបើអ្នកកង្វះវីតាមីន C អាចនាំឲ្យមានការគេងមិនលក់ដោយសារតែការឈឺចាប់សាច់ដុំ ឈឺសន្លាក់ អស់កម្លាំង រលាកស្បែក ហូរឈាមតាមជើងធ្មេញ និងហើមអញ្ចាញធ្មេញ។

វីតាមីនC ត្រូវបានគេរកឃើញនៅក្នុងបន្លែ និងផ្លែឈើ មួយចំនួនដូចជា ក្រូច ផ្លែស្ត្របឺរី ផ្តាខាត់ណាពណ៌ខៀវ ដំឡូងបារាំង ម្ទេសក្រហម និងម្ទេសខៀវ។

បើយោងតាមគេហទំព័រ soha បានបង្ហាញថា តម្រូវការវីតាមីន C សម្រាប់មនុស្សពេញវ័យ គឺ ៤០មីលីក្រាមក្នុងមួយថ្ងៃ ប៉ុន្តែមនុស្សជាច្រើនតែងតែលេបថ្នាំគ្រាប់វីតាមីន C បើពួកគេងទទួលបានវីតាមីនC មិនគ្រប់គ្រាន់។ ការទទួលទានវីតាមីនC រាល់ថ្ងៃពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាមិនអាចស្តុកទុកនៅក្នុងរាងកាយរបស់យើងបានទេ។

ទោះជាយ៉ាងណាក៏ដោយ ការទទួលទានវីតាមីនC លើស ១០០០មីលីក្រាម ក្នុងមួយថ្ងៃ អាចនាំឲ្យមានផលប៉ះពាល់ដូចជា ឈឺក្រពះ និងហើមពោះ ជាដើម។

ប្រសិនបើអ្នកប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C លើសពីតម្រូវការរបស់រាងកាយ វានឹងបញ្ចេញមកវិញតាមរយៈបំពង់រំលាយអាហារ និងធ្វើឲ្យប្រតិកម្ម។

ដូច្នេះ ដើម្បីសុខភាពល្អ អ្នកគួរតែទទួលទានវីតាមីនC ត្រឹមតែ ៤០មីលីក្រាមក្នុងមួយថ្ងៃ គឺ អាចផ្គត់ផ្គង់តម្រូវការរាងកាយទាំងមូលបានគ្រប់គ្រាន់ហើយ៕

មតិយោបល់