ព័ត៌មានបច្ចេកវិទ្យា

Huawei P10/ P10 Plus ឈ្នះពានរង្វាន់ “ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេប្រចាំឆ្នាំ 2017-2018 ពី EISA”

ចិន៖ ថ្មីៗនេះ Huawei Consumer Business Group (CBG) ទទួលបានពានរង្វាន់ថ្មីពីរផ្ទួនគ្នា ពីសមាគមរូបភាព និងសំឡេងរបស់សហភាពអឺរ៉ុប ហៅកាត់ថា EISA។ រង្វាន់ទីមួយគឺ​ HUAWEI P10 ទទួលបានកិត្តិនាមថ្មី “ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេប្រចាំឆ្នាំ 2017-2018 ពី EISA”  ដែលជាស្មាតហ្វូន Huawei P ស៊េរី ទីប្រាំបានឈ្នះពានរង្វាន់ពី EISA។ ពាន់រង្វាន់ទី២ គឺ HUAWEI WATCH 2 ក៏ត្រូវបានដាក់រហស្សនាម “EISA Wearable Device 2017-2018”។ ពាន់រង្វាន់ទាំងនេះ ត្រូវបានទទួលស្គាល់ពីការប្តជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ពីគុណភាព ការច្នៃម៉ូតឌីហ្សាញ និងប្រតិបត្តិការណ៍ ហើយបានបំបែកនូវឯកត្តកម្ម ក្នុងការផ្តល់ស្ទីលសក្តានុពល និងទទួលបានពានរង្វាន់ជូនដល់ក្រុមហ៊ុនទាំងមូល។

ផលិតផលល្អៗបំផុតរបស់ក្រុមហ៊ុន Huawei ត្រូវបានកោតសរសើរដោយអ្នកជំនាញប្រព័​ន្ធផ្សព្វផ្សាយ អេឡិច ត្រូនិច ដែលជាសមាជិក EISA។ ចាប់ផ្តើមតាំងពីស្មាតហ្វូន HUAWEI P6 ក្នុងឆ្នាំ 2013 Huawei P ស៊េរី ទទួលបានពានរង្វាន់ “ស្មាតហ្វូនប្រើប្រាស់ល្អបំផុត” ជាបន្តបន្ទាប់ ក្នុងរយ:ពេលបួនឆ្នាំជាប់ៗគ្នា ដោយសារតែការរួមបញ្ចូលគ្នានូវលក្ខណ:ពិសេស គួរឲ្យចាប់អារម្មណ៍ ការរចនាដ៏ស្រស់ស្អាត និងទាក់ទាញអ្នកប្រើប្រាស់។

ក្នុងឆ្នាំ 2017 នេះ HUAWEI P10 ទទួលបានការទទួលស្គាល់ជាពិសេស សម្រាប់បទពិសោធន៍នៃកាមេរ៉ារបស់ខ្លួន ក្រោមកិច្ចសហការជាមួយ Leica គឺទទួលយកងារជា “ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេប្រចាំឆ្នាំ 2017-2018 ពី EISA (EISA Smartphone Camera 2017-2018)”។

ស្មាតហ្វូន HUAWEI P10 បង្កើតឡើងដើម្បីផ្តល់នូវបទពិសោធថ្មីនៃ Huawei P ស៊េរី  តាមរយ:ការច្នៃប្រឌិតបន្ថែមទៅលើការថតរូបបែបសម័យថ្មី អេឡេហ្គេន ហាយក្លាស លក្ខណ:អាជីព ច្បាស់ ស្រស់ស្អាត បែបធម្មជាតិ។ ជាមួយនឹងការរួម​បញ្ជូលគ្នានៃការឌីហ្សាញយ៉ាងល្អប្រណិត មានច្រើនជម្រើសពណ៌របស់ Huawei និង សមត្ថភាពល្អកំពូលរបស់កាមេរ៉ា Leica  មុខ និងក្រោយ ជំនាន់ទី ២ បានផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ទូទាំងសកលលោក។

លោក Glory Zhang, ប្រធានផ្នែកទីផ្សារនៃ Huawei Consumer Business Group បានឲ្យដឹងថា៖ “ទស្សន:វិជ្ជាចម្បងរបស់ក្រុមហ៊ុន Huawei គឺជាការខិតខំប្រឹងប្រែងដោយការកែច្នៃប្រឌិតនូវផលិតផលប្រើប្រាស់ដែលមានអត្ថប្រយោជន៍ និងមានអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក និងចូលចិត្តចង់បាន។ យើងមានក្តីរំភើបរីករាយដែល HUAWEI P10 និង HUAWEI WATCH2 ត្រូវបានផ្តល់កិត្តិយសដោយក្រុមដ៏មានកិត្យានុភាពដូចជា EISA ។ រាប់ពីស្មាតហ្វូន ទៅឧបករណ៍ពាក់ យើងនឹងបន្តជំរុញនូវដែនកំណត់នៃបច្ចេកវិទ្យា និងការរចនាដើម្បីបង្កើតនូវបទពិសោធន៏ដែលផ្សារភ្ជាប់មនុស្សជាមួយនឹងអ្វីដែលគេចង់បាន និងត្រូវការបំផុតនៅគ្រប់ទីកន្លែង”។

សម្រាប់កម្ពុជា ស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM), Huawei Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$),  Y3 II 3G (79$), Y3 II 4G (89$)៕

មតិយោបល់