ព័ត៌មានបច្ចេកវិទ្យា

វិធីផ្ទេរឯកសារគ្រប់យ៉ាងពីទូរសព្ទ​ iPhone ទៅ Android ដោយការចុចត្រឹមតែម្តង

លោកអ្នកឧស្សាហ៍ប្តូរទូរសព្ទចុះឡើងមែនទេ? ទើបតែប្តូរ iPhone ចេញ ទិញទូរសព្ទប្រើប្រព័ន្ធ Android ស៊េរី Samsung, LG, Sony, Huawei, ឬ Oppo ហើយកំពុងចង់ផ្ទេរឯកសារពីទូរសព្ទចាស់ចូលទូរសព្ទថ្មីឬ? Post Tech សូមបង្ហាញជូនប្រិយមិត្តពីកម្មវិធីកុំព្យូទ័រល្អបំផុតមួយឈ្មោះ Wondershare MobileTrans និងរបៀបប្រើប្រាស់របស់វា ក្នុងការផ្ទេរឯកសារពីទូរសព្ទ iPhone ទៅ Android ដូចជា លេខទូរសព្ទ សារ កាលវិភាគ រូបថត ចម្រៀង និងវីដេអូជាដើម ដោយការចុចត្រឹមតែម្តងប៉ុណ្ណោះ។

របៀបអនុវត្ត៖

១- ជាដំបូង សូមទាញយក និងដំឡើងកម្មវិធី Wondershare MobileTrans លើកុំព្យូទ័ររបស់លោកអ្នក

២- បន្ទាប់មក សូមភ្ជាប់ទូរសព្ទ iPhone និង Android របស់លោកអ្នកជាមួយកុំព្យូទ័រតាមខ្សែ USB រួចបើកដំណើរការកម្មវិធី

៣- លោកអ្នកនឹងឃើញរូបទូរសព្ទទាំងពីរបង្ហាញឡើងក្នុងកម្មវិធី Wondershare MobileTrans

៤- នៅលើទូរសព្ទ Android សូមបើកដំណើរការមុខងារ USB Debugging ហើយនៅលើកុំព្យូទ័រ សូមចុចលើ Trust។

៥- លោកអ្នកអាចចុចលើប៊ូតុង Flip សម្រាប់ផ្លាស់ប្តូររវាងឧបករណ៍បញ្ចូន និងទទួលបាន ប្រសិនបើវាលោតមកខុស។

៦- លោកអ្នកប្រហែលជាត្រូវបានស្នើឱ្យ Uncheck លើមុខងារ “encrypt iPhone backup” នៅក្នុង Settings របស់កម្មវិធី iTunes ប្រសិនបើលោកអ្នកបានប្រើវាពីមុនមក សម្រាប់បំប្លែកកូដឯកសារដើម្បីកុំឱ្យនរណាអាចបើកបាន។

៧- នៅពេលដែលការតភ្ជាប់រវាងកុំព្យូទ័រ​ និងទូរសព្ទទាំងពីរបានត្រឹមត្រូវហើយ សូមចុចលើប្រអប់ check លើប្រភេទឯកសារដែលលោកអ្នកចង់ផ្ទេរចេញពី iPhone ចូល Android ដែលរួមមាន: លេខទូរសព្ទ សារ SMS កាលវិភាគ កំណត់ហេតុនៃការហៅទូរសព្ទ កម្មវិធី រូបថត បទចម្រៀង និងវីដេអូ។

៨- បន្ទាប់មក សូមចុចលើប៊ូតុង “Start Copy” រួចរង់ចាំរហូតដល់ដំណើរការផ្ទេរចប់ ដែលវាមានរយ:ពេលយូរ ឬឆាប់អាស្រ័យលើទំហំឯកសារកម្សាន្តដែលត្រូវផ្ទេរ។

៩- បន្ទាប់ពីដំណើរការនេះចប់ លោកអ្នកអាចដកខ្សែ USB ចេញពីកុំព្យូទ័របានហើយ។

សូមបញ្ជាក់ថា: Wondershare MobileTrans ក៏អាចប្រើដើម្បីផ្ទេរឯកសារទៅមករវាងទូរសព្ទដំណើរការដោយប្រព័ន្ធដូចគ្នា ឬខុសគ្នាចុះឡើងបានផងដែរ។​

ប្រភពព័ត៌មាន: androidpit

មតិយោបល់