យោងតាមរបាយការណ៍ iOS Security Guide របស់ក្រុមហ៊ុន Apple លើកមកចុះផ្សាយដោយ CNBC បានឱ្យដឹងថា ទិន្នន័យនៅលើ iCloud គឺត្រូវបានផ្ទុកលើសេវាកម្ម Cloud របស់ក្រុមហ៊ុន Google។
តាមពិតទៅ Apple ពុំមានម៉ាស៊ីនមេសម្រាប់ផ្ទុកទិន្នន័យ iCloud អតិថិជនរបស់ខ្លួននោះទេ ពីមុនមកក្រុមហ៊ុនពឹងផ្អែកតែលើម៉ាស៊ីនមេគូប្រជែងរបស់ Google គឺ Amazon Web Serivces និង Microsoft Azure។
សម្រាប់ទិន្នន័យ iCloud ក្រោយៗ ដែលបានចេញក្រោយខែមករា គឺត្រូវបានរក្សាទុកតាមសេវាផ្ទុកទិន្នន័យលើបណ្តាញអិុនធើណែតដូចជា S3 (ផលិតផលមួយរបស់ Amazon Web Services) និង Google Cloud។
យោងតាមរបាយការណ៍ដដែល គ្រប់ទិន្នន័យដែលបានផ្ទុកលើ iCloud រាប់បញ្ចូលទាំងលេខទំនាក់ទំនង កាលវិភាគ រូបថត និងឯកសារផ្សេងៗលើ iPhone ឬ iPad ជាដើម គឺត្រូវបានផ្ទុកលើសេវាកម្មរបស់កម្មវិធីខាងក្រៅទាំងអស់។ ពោលគឺ Apple ពុំមានម៉ាស៊ីនមេផ្ទាល់ខ្លួនសម្រាប់ផ្ទុកទិន្នន័យទាំងនោះឡើយ។
រាល់ឯកសារទាំងអស់ត្រូវបានបំបែក និងបំប្លែងមុននឹងបញ្ចូនទៅរក្សាទុកក្នុង Google Cloud ហើយវាគ្មានព័ត៌មានដែលអាចនាំឱ្យអត្តសញ្ញាណអ្នកប្រើប្រាស់ណាម្នាក់បង្ហាញចេញឡើយ៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់