ព័ត៌មានបច្ចេកវិទ្យា

ឌូប៊ៃ ដាក់សាកល្បងតាក់ស៊ីហោះរបស់ខ្លួនជាលើកដំបូង

ទីក្រុងឌូប៊ៃៈ ក្រុមហ៊ុនផ្តល់សេវាឡានតាក់ស៊ីហោះស្វ័យប្រវត្តិមួយឈ្មោះ Volocopter ទើបបានដាក់ឱ្យដំណើរការសាកល្បងតាក់ស៊ីហោះរបស់ខ្លួនជាលើកដំបូងនៅលើលំហរអាកាសនៃទីក្រុងឌូប៊ៃ ប្រទេសអារ៉ាប៊ីសាអូឌី។ ដ្រូនយក្សពីរកៅអីនេះ ត្រូវបានរចនាដោយបំពាក់កង្ហារចំនួន ១៨ និងអាគុយចំនួន ៩ ដែលផ្តល់ថាម​ពល​ឱ្យវាអាចហោះបានរយៈពេល ៣០ នាទី បន្ទាប់ពីសាកបញ្ចូលភ្លើងពេញ។

សម្រាប់ការហោះហើរលើកដំបូងនេះ គេពុំទាន់មានការដឹកជញ្ជូនមនុស្សនៅឡើយទេ ដោយសារតែវាកំពុង​ឋិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ ក្នុងនោះដែរ ក្រុមហ៊ុនផលិតវាមានបំណងចង់ដាក់ដំណើរការប្រព័ន្ធហៅតាក់ស៊ីហោះ តាមកម្មវិធីលើស្មាតហ្វូន ដោយអ្នកដំណើរគ្រាន់តែចុចហៅតាមទូរសព្ទរបស់ពួកគេ នោះឡានហោះដែលនៅជិតពួកគេបំផុត នឹងមកដល់ ដូចជាសេវារថយន្តតាក់ស៊ី Uber អីចឹងដែរ ហើយវានឹងដឹកពួកគេទៅដល់គោលដៅដោយស្វ័យប្រវត្តិតែម្តង៕

ប្រភពព័ត៌មានៈ businessinsider

ឡានហោះដើរដោយថាមពលអគ្គិសនី ១០០% ដាក់សាកល្បងលើកដំបូងបង្អស់ នៅអាល្លឺម៉ង់

មតិយោបល់