ព័ត៌មានបច្ចេកវិទ្យា

របៀបប្លុកលេខទូរសព្ទហៅចូលនៅលើ iPhone ដើរដោយ iOS 11

ពេលខ្លះប្រិយមិត្តប្រហែលជាមានលេខរបស់នរណាម្នាក់ហៅចូលមករំខាន ឬមិនចង់ទទួលការហៅទូរសព្ទចូលពីលេខមួយនោះ។ បើដូច្នេះមែន ដោយមិនចាំបាច់បញ្ចូលកម្មវិធីអ្វីបន្ថែម តាមរយ: iOS 11 លោកអ្នកអាចបិទផ្ទប់ការហៅទូរសព្ទចូលនៅលើ iPhone របស់ខ្លួនបានដោយងាយ តាមវិធីខាងក្រោម៖

– ចូលទៅកាន់កម្មវិធី Phone លើ​ Home Screen
– ចុចលើ Recents នៅមឺនុយខាងក្រោមផ្ទាំងកម្មវិធី
– ចុចលើប៊ូតុងរង្វង់មូលមានអក្សរ i ខាងក្នុង ឋិតនៅខាងស្តាំលេខទូរសព្ទដែលលោកអ្នកចង់ប្លុក
– ចុចលើ Block this Caller រួចចុចលើ Block Contact ជាការស្រេច៕

មតិយោបល់