ព័ត៌មានបច្ចេកវិទ្យា

Blu Vivo 8L តម្លៃទាប តែកម្លាំងថ្មមហិមា ប្រកាសចេញជាផ្លូវការ

ក្រុមហ៊ុន Blu បានប្រកាសចេញស្មាតហ្វូនម៉ូឌែលថ្មីមួយមានឈ្មោះថា Vivo 8L ជាមួយតម្លៃទាបសមរម្យបំផុត ប៉ុន្តែ បំពាក់ថាមពលថ្មដ៏ខ្លាំងមហិមា គឺរហូតដល់ទៅ ៤០០០ មីល្លីអំពែរ។

ជាមួយតម្លៃដាក់លក់នៅ Amazon ប្រមាណ ១៩៩ ដុល្លារ ស្មាតហ្វូនចិនមួយនេះ បំពាក់អេក្រង់ Full HD ទំហំ ៥.៣ អីុញ ផ្តល់ថាមពលដំណើរការដោយបន្ទះឈីប MediaTek 6753 អមជាមួយ RAM ទំហំ ៣ ជីហ្គាបៃយ និងអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ ៣២ ជីហ្គាបៃយ (អាចបន្ថែមក្រៅ ៦៤ ជីហ្គាបៃយទៀត)។

តួខ្លួនរបស់វាស្រោបដោយលោហ: មានបន្ទះស្កេនក្រយៅដៃនៅខាងក្រោយ ចំណែកកាមេរ៉ាក្រោយមានទំហំ ១៣ មេហ្គាភិចសែល ឯកាមេរ៉ាមុខមានទំហំរហូតដល់ ២០ មេហ្គាភិចសែល។

ស្មាតហ្វូនក្រុមហ៊ុន Blu ម៉ូឌែលចុងក្រោយនេះ ដើរដោយប្រព័ន្ធ Android 7.0 Nougat ហើយត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងសាមញ្ញ សាកសមបំផុតសម្រាប់លោកអ្នកដែលមិននិយមលេងម៉ូដទូរសព្ទ៕

ប្រភពព័ត៌មាន: androidauthority

មតិយោបល់