ព័ត៌មានបច្ចេកវិទ្យា

ជួបបញ្ហា WiFi លើ iPhone អត់ដើរ សាកដំណោះស្រាយងាយៗទាំងនេះទៅ!

ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone ដើរដោយប្រព័ន្ធ iOS 11 ហើយជួបបញ្ហា Wi-Fi ដើររអាក់រអួល ដំណើរការខុសប្រក្រតី ឬវាយបញ្ចូលលេខ​កូដ​​ត្រូវហើយតែមិនអាចតភ្ជាប់អិុនធើណែតបានទៀត អាចសាកដំណោះស្រាយងាយៗតាមទូរសព្ទដៃរបស់ខ្លួនផ្ទាល់ ដូចខាងក្រោម។ លោកអ្នកអាចសាកល្បងពីដំណោះស្រាយដំបូងគេមុន ហើយបើមិនមានប្រសិទ្ធភាព ចាំសាកដំណោះស្រាយបន្ទបន្ទាប់៖

#ដំណោះស្រាយទី ១៖ (ផ្តាច់ការតភ្ជាប់បណ្តាញ Wi-Fi)

– ដំបូង សូមចូលទៅកាន់កម្មវិធី Settings -> Wi-Fi


– បន្ទាប់មក សូមចុចលើប៊ូតុង “i” ក្បែរឈ្មោះបណ្តាញ Wi-Fi ដែលលោកអ្នកកំពុងភ្ជាប់
– បន្ទាប់មកទៀត សូមចុចលើ “Forget This Network” និង Forget


– ជាបន្ត សូមចុចកុងតាក់បិទប្រព័ន្ធ Wi-Fi ហើយចុច Restart (បិទ/បើក) ទូរសព្ទ
– បន្ទាប់ពីទូរសព្ទរលត់ រួចដំណើរការឡើងវិញ សូមចុចកុងតាក់បើកប្រព័ន្ធ Wi-Fi ឡើងវិញ រួចវាយបញ្ចូលលេខកូដរបស់វា ដើម្បីតភ្ជាប់សារជាថ្មី។

#ដំណោះស្រាយទី២៖ (បិទ/បើកមុខងារ Ask to Join Networks)

– សូមចូលទៅកាន់កម្មវិធី Settings -> Wi-Fi

– ចុចកុងតាក់បិទលើមុខងារ “Ask to Join Networks” រួចចុច Restart ទូរសព្ទ

– បន្ទាប់មក ចុចកុងតាក់បើកលើមុខងារ “Ask to Join Networks” ឡើងវិញ។

#ដំណោះស្រាយទី​ ៣៖ (បិទមុខងារ Wi-Fi Assist)

– សូមចូលទៅកាន់កម្មវិធី Settings -> Cellular/Mobile Data


– ចុចកុងតាក់បិទលើមុខងារ “Wi-Fi Assist”។


សូមបញ្ជាក់ថា មុខងារ Wi-Fi Assist នេះ នៅពេលដែលវាបើក គឺប្រព័ន្ធកម្មវិធី iOS នឹងប្តូរទៅប្រើប្រព័ន្ធ Cellular វិញនៅពេលដែលប្រព័ន្ធ Wi-Fi មានសេវាខ្សោយ។

#ដំណោះស្រាយទី ៤៖ (ចុច Reset បណ្តាញតភ្ជាប់)

– ចូលទៅកាន់ Settings -> General
– ចុចលើ Reset -> Reset Network Settings
– បន្ទាប់មក ចុចលើប៊ូតុង Reset Network Settings នោះទូរសព្ទនឹងដំណើរការរៀបចំបណ្តាញតភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ដោយវានឹងបិទ ហើយបើកឡើងវិញ៕

​​ប្រភពព័ត៌មានៈ igeekblog

មតិយោបល់