ប្រព័ន្ធ iOS 11 ពិតជាពាំនាំមកនូវមុខងារពិសេសៗថ្មីជាច្រើន ក្នុងនោះក៏មានមុខងារ Screen Recording សម្រាប់ថតរាល់សកម្មភាពលើផ្ទៃអេក្រង់ទូរសព្ទ iPhone ឬ iPad ផងដែរ។ តែគួរឱ្យស្តាយមុខងារនេះហាក់ដំណើរការមិនរលូននោះទេ។
អ្នកប្រើប្រាស់ខ្លះលើកឡើងថា បន្ទាប់ពីពួកគេចុចថតអេក្រង់តាមមុខងារនេះ វាដំណើរការធម្មតា ប៉ុន្តែ វីដេអូមិនត្រូវបានចម្លងទុកទៅក្នុងកម្មវិធី Photos ឡើយ។
ទាក់ទងទៅនឹងបញ្ហានេះ ប្រសិនបើកើតឡើងចំពោះលោកអ្នក សូមសាកល្បងប្រើដំណោះស្រាយដែល Post Tech បង្ហាញជូនដូចខាងក្រោម៖
– សូមចូលទៅកាន់កម្មវិធី Settings -> Control Center -> Customize Controls
– នៅខាងក្រោម Customize សូមចុចលើប៊ូតុងពណ៌ក្រហមនៅខាងឆ្វេងមុខងារ Screen Recording រួចចុចលើប៊ូតុង Remove
– បន្ទាប់មក ចុច Hard reset (ចុចបិទ/បើកទូរសព្ទដោយបង្ខំ) ទូរសព្ទ iPhone របស់លោកអ្នក ដោយ៖
> ចាប់ពី iPhone ស៊េរី 6S Plus ចុះ សូមចុចប៊ូតុង Home និង ON/OFF ដំណាលគ្នា រហូតដល់អេក្រង់រលត់ចេញរូបឡូហ្គូផ្លែប៉ោម
> iPhone 7 និង 7 Plus សូមចុចលើប៊ូតុងបន្ថយសំឡេង និង ON/OFF ដំណាលគ្នា
> iPhone 8, 8 Plus និង X សូមចុចសង្កត់ជាប់បន្តិចលើប៊ូតុងដំឡើងសំឡេង -> ចុចសង្កត់ជាប់បន្តិចលើប៊ូតុងបន្ថយសំឡេង -> ចុចជាប់លើប៊ូតុង ON/OFF នៅគែមទូរសព្ទ រហូតដល់អេក្រង់រលត់ចេញរូបឡូហ្គូផ្លែប៉ោម។
– បន្ទាប់ពីទូរសព្ទបើកដំណើរការឡើងវិញ សូមចូលទៅកាន់កម្មវិធី Settings -> Control Center -> Customize Controls រួចចុចលើប៊ូតុងសញ្ញា + នៅខាងឆ្វេងមុខងារ Screen Recording
– ឥឡូវ សូមសាកប្រើចុច Screen Recording លើ Control Center ម្តងទៀត។សង្ឃឹមថា វាអាចដំណើរការបានប្រក្រតីឡើងវិញ៕
មតិយោបល់