ព័ត៌មានបច្ចេកវិទ្យា

Apple ចេញកំណែ iOS 11 ថ្មីមួយទៀតហើយ! តើអ្នកគួរ Update ឡើងទៀត ឬយ៉ាងណា?

ទើបតែកន្លងផុតប្រហែលជា ១០ ថ្ងៃប៉ុណ្ណោះ ដែល iOS 11.2 ត្រូវបានបើកឱ្យអ្នកប្រើប្រាស់​ iPhone និង iPad ទាញយក ឥឡូវស្រាប់តែជំនាន់ថ្មីរបស់វាមួយទៀតគឺ iOS 11.2.1 ត្រូវបានដាក់ចេញ។

តាមរយៈកំណត់សម្គាល់ភ្ជាប់មកជាមួយកំណែនោះ ក្រុមហ៊ុន Apple បានគូសបញ្ជាក់ថា ជំនាន់ចុងក្រោយ​នេះ គឺដាក់ចេញដើម្បីជួសជុលកំហុសឆ្គងផ្សេងៗ រាប់បញ្ចូលទាំងបញ្ហាមួយដែលអាចបិទការចូលទៅកាន់កម្មវិធី Home ពីចម្ងាយដោយអ្នកប្រើដែលបានចែករំលែក។

យោងតាមក្រុមអ្នកស្រាវជ្រាវប្រព័ន្ធសន្តិសុខបានឱ្យដឹងថា​ សេវា HomeKit នៅលើ iOS 11.2 មានបន្សល់នូវចន្លោះប្រហោងដែលអាចអនុញ្ញាតឱ្យចោរបច្ចេកវិទ្យា ឬហៅថា Hacker លួចចូលទៅគ្រប់គ្រងឧបករណ៍ Smart Home បំពាក់តាមគេហដ្ឋាន ដែលប្រើភ្ជាប់តាម iOS Devices បាន និងអាចមានលទ្ធភាពបញ្ជាលើឧបករណ៍ HomeKit វៃឆ្លាតដូចជាសោទ្វារ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗជាដើម នៅក្នុងស្ថានភាពមួយចំនួន។

សរុបមក សម្រាប់លោកអ្នកដែលប្រើប្រាស់ iOS Devices ដែលមិនមានប្រើសេវាកម្ម HomeKit របស់ក្រុមហ៊ុន Apple ទេនោះ ការ Update ឡើងជំនាន់ iOS 11.2.1 នេះ គឺមិនចាំបាច់នោះទេ ប៉ុន្តែ បើ iPhone ឬ iPad ខ្លួនដំណើរការមិនសូវល្អ ឧស្សាហ៍មានភាពរអាក់រអួល គួរតែធ្វើការ Update ឡើងទៅ។

សូមបញ្ជាក់ថា ដើម្បីធ្វើការ Update ប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ចុងក្រោយនេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី​ Settings -> General -> Software Update ហើយចុចលើប៊ូតុង Download & Install៕

ប្រភពព័ត៌មានៈ tech.thaivisagadgetnow

មតិយោបល់