ក្រុមហ៊ុន Samsung នៅថ្ងៃម្សិលមិញនេះ បានផ្ញើលិខិតអញ្ជើញទៅកាន់ក្រុមអ្នកសារព័ត៌មានសម្រាប់ព្រឹត្តិការណ៍បើកបង្ហាញ Galaxy S9 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ កុម្ភៈ មួយថ្ងៃមុនសាមាជ MWC 2017។
ក្នុងលិខិតនោះ ក្រុមហ៊ុនមិនបានបង្ហាញលក្ខណៈសម្បត្តិអ្វីរបស់ Galaxy S9 នោះទេ ក្រៅពីលេខ 9 ពណ៌ស្វាយដ៏ធំមួយ ជាមួយពាក្យ Camera នៅខាងឆ្វេង និង Reimagined នៅខាងក្នុងក្បាល់លេខ។
តាមរយៈរូបភាពតម្រុយនេះ គេអាចដឹងបានថា Galaxy S9 នឹងពាំនាំមកជាមួយសមត្ថភាពកាមេរ៉ាពិសេសមួយចំនួន ដែលកន្លងមកប្រភពក្រៅផ្លូវការលើកឡើងថា វានឹងប្រើ Aperture ពិសេសមួយនៅកាមេរ៉ាក្រោយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូរទំហំរបស់វាពី f/1.5 ទៅ f/2.4 តាមស្ថានភាពក្នុងពេលថត។
មួយវិញទៀត វានឹងអាចថតវីដេអូ Slo-mo ល្បឿន 480fps ក្នុងកម្រិតគុណភាព 1080p ដែលនេះគឺខ្ពស់ជាងទ្វេដងធៀបនឹង Galaxy S8 ដែលអាចថតបានជាមួយល្បឿន 240fps ក្នុងកម្រិត 720p។
Samsung Galaxy S9 និង S9+ ត្រូវគេរំពឹងថា នឹងបំពាក់អេក្រង់ទំហំ ៥.៨ អីុញ និង ៦.២ អីុញ និងបន្ទះឈីព Snapdragon 845 ដែលជាជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm។ ក្រៅពីនេះ វានឹងភ្ជាប់មកជាមួយថ្មដែលមានថាមពល ៣០០០ និង ៣៥០០ មីល្លីអំព៊ែរ៕

ប្រភពព័ត៌មានៈ Phonearena
មតិយោបល់