Aipoly គឺជាកម្មវិធីឆ្លាតវៃ អាចប្រើសម្រាប់ស្កេនលើវត្ថុ ឬពណ៌អ្វីមួយ រួចវានឹងប្រាប់មកវិញជាសម្លេង ជូនអ្នកប្រើប្រាស់ ដែលជាជនពិការភ្នែកឲ្យបានដឹងពីវត្ថុដែលកំពុងស្ថិតនៅចំពីមុខរបស់គេ តាមរយៈកាមេរ៉ាស្មាតហ្វូន។ កម្មវិធីឆ្លាតវៃមួយនេះកំពុងដាក់ទាញយកឥតគិតថ្លៃនៅលើតែហាងកម្មវិធី AppStore ប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺថា មិនចំពោះតែជនពិការភ្នែកនោះទេដែលចាំបាច់ត្រូវការប្រើកម្មវិធីនេះ រីឯមនុស្សធម្មតាដែលអាចមើលឃើញក៏ត្រូវការកម្មវិធីនេះ យកមកស្កេនលើវត្ថុ ឬពណ៌ណាមួយដែលយើងមិនស្គាល់ជាភាសាបរទេស។
កម្មវិធីនេះងាយស្រួលប្រើប្រាស់ វាមិនចាំបាច់ឲ្យមានអីុនធើណែត ហើយក្រោយពេលដំឡើងរួច អ្នកអាចបើកប្រើបាន ដោយទាញទៅមុខរហូតដល់ឃើញផ្ទាំងកាមេរ៉ាកំពុងតែចាប់ផ្តើមថត នោះអ្នកនឹងឃើញមានឡូហ្គូ២គ្រាប់ដែលអនុញ្ញាតឲ្យប្រើឥតគិតថ្លៃ គ្រាប់ទីមួយគឺរូបផែនដី តំណាងឲ្យការស្កេនលើវត្ថុទាំងឡាយ រីឯគ្រាប់ទីពីរគឺរូបរង្វង់៣ពណ៌ តំណាងឲ្យការស្កេនលើពណ៌ណាមួយ។
សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS សូមចុចត្រង់នេះ ដើម្បីទាញយកកម្មវិធី។
លក្ខណៈសម្បត្តិ
- អាចស្គាល់ទៅលើវត្ថុចំនួន ១,០០០ មុខផ្សេងៗគ្នា (បើចង់ឲ្យវាស្គាល់លើសហ្នឹងទាល់តែបង់លុយថែម)
- អាចស្គាល់ប្រភេទពណ៌ជាង ១,៤០០ មុខ
សម្រាប់ការបង់លុយថែម
- ស្គាល់ប្រភេទរុក្ខជាតិ និងសត្វចំនួន ២,០០០ ប្រភេទ
- អាចអានអត្ថបទបានជាច្រើនភាសា
- អាចស្គាល់រូបិយប័ណ្ណដុល្លារ រីឯផ្សេងៗពីនេះនឹងមានពេលក្រោយ
- ស្គាល់មុខម្ហូប និងគ្រឿងធ្វើម្ហូបចំនួន ១,០០០ មុខ
លក្ខខណ្ឌប្រើប្រាស់
- សម្រាប់ iPhone 5s ឡើងទៅ
- សម្រាប់ iPad Air ឡើងទៅ
- សម្រាប់ iPad Mini 2 ឡើងទៅ
បញ្ជាក់៖ កម្មវិធី Aipoly អនុញ្ញាតឲ្យប្រើប្រាស់ឥតគិតថ្លៃ ត្រឹមតែរយៈពេល ១ សប្តាហ៌ប៉ុណ្ណោះ!
មតិយោបល់