បរទេសៈ សម្រាប់អ្នកនិយមប្រើទូរស័ព្ទ អាយហ្វូន(iPhone) ហើយចូលចិត្តថតរូប Selfie នាពេលបច្ចុប្បន្ននេះ គេបានផលិតរបស់ជំនួយម្យ៉ាង ដើម្បីធ្វើឲ្យមានរូបភាពកាន់តែសិចស៊ីនោះ គឺកង្ហារសម្រាប់ដោតភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បីផ្លុំសក់នៅពេលថតសែលហ្វី។
បើយោងតាមគេហទំព័រអាម៉ាហ្សូន កង្ហារតូចស្រាលមួយនេះមានតម្លៃ៦.៤៦ដុល្លារ ប្រើបានជាមួយ ទូរស័ព្ទ អាយហ្វូន (iPhone6S / 6S Plus / iPhone 6 / iPhone 6plus / iPhone SE / 5S)។
អ្នកប្រើប្រាស់ Instagram ម្នាក់ឈ្មោះ Megs បាននិយាយថា ប្អូនស្រីរបស់គាត់បានទិញកង្ហារដោតភ្ជាប់ជាមួយនឹងទូរស័ព្ទ ដូច្នេះនៅពេលនាងថតរូប សែលហ្វី(Selfie) កង្ហារនោះនឹងផ្លុំសក់របស់នាងឲ្យកាន់តែសិចស៊ីហើយមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍កង្ហារនេះ៕
មតិយោបល់