ព័ត៌មានបច្ចេកវិទ្យា

Apple Mirror ជាគំរូ iPhone យក្ស អ្នកខ្លះពិតជាចង់បានវាណាស់

apple-mirror-page-main-2

ប្រសិនបើមានប្រិយមិត្តមួយចំនួនគិតថា iPhone Plus ពួកគេមានអេក្រង់ធំមិនគ្រប់គ្រាន់នោះទេ ពួកគេប្រហែលជាមានបំណងចង់បាន Apple Mirror របស់លោក Rafae Deymek ដែលបង្ហាញនៅក្នុងវីដេអូខាងក្រោម មុខងាររបស់ Apple Mirror មានលក្ខណ:បែបថ្មីស្រទ្បាង ការបង្ហាញវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 10 និងធ្វើការជាមួយកម្មវិធីមួយចំនួនបានដូច iPhone ដែរ។

គំនិតថ្មីមួយនេះ វាចំណាយពេលរបស់លោក Dymek ដែលជាអ្នកអភិវឌ្ឍន៍គេហទំព័រ និង អ្នករចនារូបភាព អស់រយ:ពេល២សប្តាហ៍ ដើម្បីច្នៃប្រឌិតបាននូវផលិតផលគំរូ Apple Mirror។ វាមើលទៅហាក់ដូចជា កញ្ចក់ឆ្លុះមុខអញ្ចឹងដែរ វាអាចព្យួរនៅលើជញ្ជាំង ហើយបង្ហាញអេក្រង់ លេចចេញកលក្ខណ:ឆ្លាតវៃ ជាមួយនិងបណ្តុំកម្មវិធីលេចឡើងជា ២ជួរ ឆ្វេង និងស្តាំ។

នេះមិនជាផលិតផលផ្លូវការរបស់ក្រុមហ៊ុន Apple នោះទេ ប៉ុន្តែវាមានការរចនាឡើងស្រដៀងនូវគោលការណ៍ របស់ក្រុមហ៊ុន Apple ដែរ និងសាកសមជាផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះណាស់៕

មតិយោបល់