ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកមើលថែរក្សាក្មេងនិងមិត្តប្រុសត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីអាយុ៧ឆ្នាំពីរនាក់

អាមេរិកៈអ្នកមើលថែរក្សាក្មេងម្នាក់និងមិត្តប្រុសរបស់នាង រស់នៅក្នុងទីក្រុង San Diego រដ្ឋCalifornia ត្រូវបានចាប់ខ្លួននិងជាប់ចោទពីបទល្មើសជាច្រើន រួមបញ្ចូលការរំលោភ​បំពានលើកុមារផងដែរ បន្ទាប់ពីអ្នកទាំងពីរត្រូវបានអះអាងថាចាប់ពង្រត់ នឹងរំលោភសេពសន្ថវៈ​លើក្មេងស្រីអាយុ៧ឆ្នាំពីរនាក់ ដែលស្ថិននៅក្រោមការមើលថែរក្សារបស់នាង ។

យោងតាមសារព័ត៌មាន LA Times បានឲ្យដឹងថានាងBrittney Mae Lyon អាយុ ២២ឆ្នាំ​ត្រូវបានគេជួលឱ្យមើលជនរងគ្រោះវ័យក្មេងពីរនាក់ ឈ្មោះ​ Escondido និង Oceanside ប៉ុន្តែជំនួសឱ្យការនាំពួកគេទៅផ្ទះរបស់មិត្តប្រុសរបស់នាង ឈ្មោះ Samuel Cabrera Jr អាយុ ២២ឆ្នាំ ព្រភពមនុស្សរបាយការណ៍ថា នាងលីយ៉ុង បានជួយសម្រាតកុមារ មុនពេលថតវីដេអូ មិត្តប្រុសរបស់​នាងរំលោភក្មេងស្រីទាំងពីរនាក់នោះ ជាច្រើនច្រើនដង។

លោក Neil Gallucci ប្រធានប៉ូលិស Carlsbad និយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធ​ផ្សព្វផ្សាយមួយថា: «យើងមានការរំខានស្មើគ្នា ហើយប្រមាថជាទម្ងន់​ដែលមនុស្សពេញវ័យអាច ធ្វើបាបដល់កុមារតាមម្យោបាយបែបនេះ»។ “សុវត្ថិភាពនិងសុខុមាលភាពរបស់កុមារគឺ​មានអាទិភាព​កំពូលរបស់យើង ហើយយើងប្តេជ្ញាដើម្បីបង្ហាញករណីនេះ​យ៉ាងទូលំទូលាយទៅការិយាល័យមេធាវីស្រុក»។

នៅពេលនេះប៉ូលិសបានជឿថាវាអាចនឹងមានជនរងគ្រោះបន្ថែមទៀតដែលមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។ នាងLyon និងលោក Cabrera កំពុងត្រូវបានស្ថិននៅក្នុងការធានាខ្លួន​នៅក្រៅឃុំ​សម្រាប់ម្នាក់ៗ ចំណួន ២,៦ ដុល្លារ, ហើយប្រសិនបើផ្តន្ទាទោស ពួកគេនឹងប្រឈមមុខជាប់ពន្ធនាគារ ៩០ឆ្នាំទៅមួយជីវិត។
គួរបញ្ជាក់ថា​ ពួកគេមិនព្រមសារភាពកំហុសក្នុងការចោទប្រកាន់​ទាំងអស់ចំនួន៨ករណី​ប្រឆាំងនឹង​ពួកគេទេ៕

មតិយោបល់